​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទំនប់ទឹក​មាន​សមត្ថភាព​ឃាត់​តែ​ក្រុមចោរ​ហាល​រយ​តែ​ប៉ុ​ណ្តោះ ចោរឆក់ ចោរប្លន់​រត់​រួច​ស្រួលៗ​

0

​ភ្នំពេញ​: ករណី​ឆក់ ប្លន់ ជា​ញឹកញាប់​កើតឡើង​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន​ជាពិសេស​ក្នុង​ប៉ុស្តិ៍​ទំនប់ទឹក គឺ​មិនដែល​ឃើញ​នគរបាល​ប៉ុស្តិ៍​មាន​សមត្ថភាព​បង្ក្រាប​បានឡើយ តែ​ផ្ទុយ​មកវិញ​គឺ​នគរបាល​នេះ​បង្ក្រាប​បានតែ​ក្រុមក្មេងស្ទាវ នឹង​ចោរ​តូចតាច រួម​ប្តូរ​នឹង​លុយ​ដោះលែង​ទៅវិញ​។​ គេ​សង្កេតឃើញថា​ប៉ុន្មាន​កន្លង​ថ្ងៃនេះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទំនប់ទឹក​ឃាត់​បាន​មនុស្ស​ច្រើនណាស់​មិនដឹង​ពាក់​ព័​ន្ទ​នឹង​បទល្មើស​អ្វីខ្លះ​ឡើយ​បាន​មិនឃើញ​បញ្ជូនទៅ​អធិការដ្ឋាន​គរ​បា​លខ​ណ្ឌ​ចំការមន​ឡើយ​។​

ជាក់ស្តែង​កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៤​នេះ នគរបាល​ប៉ុស្តិ៍​បាន​ដេញចាប់​យុវជន​ម្នាក់​ជិះ​ម៉ូតូ​និ​ច ផ្អើល​ពេញ​ភូមិសាស្ត្រ​ខណ្ឌចំការមន​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​បទល្មើស​អ្វីមួយ ប៉ុន្តែ​ពេល​ឃាត់​បាន​ហើយ​សមត្ថកិច្ច​មិន​វាន​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​គរ​បា​លខ​ណ្ឌ​ចំការមន​ទេ ដោយ​ដោះលែង​ទៅវិញ​ងាយៗ មិនដឹងថា​ប្តូរ​នឹង​លុយ ឬក៏​ប៉ះចំ​សាច់​ឯង មួយ​ទំនងជា​យុវជន​ម្នាក់​នោះ​ជា​កូន​អ្នក​អំណាច​ហើយ​បានជា​នគរបាល​មិន​ធ្វើ​សំណុំរឿង​បញ្ជូនទៅ​ថ្នាក់លើ​។​

គួរបញ្ជាក់​ថា​នៅ​រសៀល ថ្ងៃទី​២៤ ខែ​កុ​ម្ភះ ឆ្នាំ ២០១៤ កម្លាំង​នគរបាល​ចម្រុះ​ខណ្ឌចំការមន​បាន​ដេញចាប់​យុវជន​៣​នាក់​ជិះ​ម៉ូតូ​ស្ទើ​ប ពណ៍​ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1B 2023 ដែល​សង្ស័យ​ពាក់​ព័​ន្ទ​បទល្មើស​ប្រើប្រាស់​នឹង​ជួញដូរ​គ្រឿងញៀន ប៉ុន្តែ​ប្រតិបត្តិការ​នេះ​នគរបាល​ឃាត់​បាន​ម្នាក់​ឈ្មោះ ម៉ៅ សុភា ហៅ​អា​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ ស្នាក់​ផ្ទះ​លេខ ១០៧ ផ្លូវ​១១៥​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ជា​អ្នក​ឌុប នឹង​២​នាក់​ទៀត​រត់គេចខ្លួន​បាត់ស្រមោល​។​

ក្រោយ​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់នេះ​បាន​ហើយ​សមត្ថកិច្ច​បាន​នាំខ្លួន​ទៅកាន់​ទីស្នាក់ការ​ប៉ុស្តិ៍​ទំនប់ទឹក​ភ្លាមៗ​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។​ នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ ម៉ៅ សុភា បាន​ឆ្លើយ​សារភាពថា​រូបគេ​ធ្លាប់​ជាប់គុក​ពីរដង​ហើយ ដោយ​ជាប់​ម្តង​ពីបទ​បង្ក​របួសស្នាម​នឹង ម្តងទៀត​បទល្មើស​គ្រឿងញៀន ហើយ​ម្តងនេះ​ដោយសារ​រូបគេ​ជិះ​ម៉ូតូ​ដឹក​មិត្ត​ភ័​ក្រ​មាន​ថ្នាំញៀន​ជាប់​ខ្លួន ហើយ​នគរបាល​សង្ស័យ​ដេញចាប់បាន​តែម្តងទៅ​។​

ដូច្នេះ​ករណីនេះ​យើង​រង់ចាំ​មើល​តើ​លោក​ប្រធាន ប៉ុស្តិ៍ ផន អូន ហ៊ាន កសាង​សំណុំ​រេ​ឿ​ង​បញ្ជូនទៅ​ខ្លួន​ជនសង្ស័យ​ម្នាក់នេះ​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដែល​រឺទេ​? ៕​01 02