អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្រៅពីការកសាងហេដ្ឋារចនាសម្ពន្ធ័ យេីងបានគិតគូរចំពោះសុខភាពពលរដ្ឋ តាមរយៈការពិនិត្យព្យាបាលជម្ងឺ

កំពង់ចាម : ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្រៅ ពី ការ អភិវឌ្ឍន៍ កសាងនូវ ហេដ្ឋារចនាសម្ពន្ធ័ អាជ្ញាធរ យើង បាន យកចិត្តទុកដាក់ គិតគូរចំពោះ សុខមាលភាព របស់ បងប្អូនប្រជាពលរដ្ឋ តាម រយៈ ការ ចុះពិនិត្យ ព្យាបាល ជម្ងឺ ដោយ ឥតគិតថ្លៃដល់ មូលដ្ឋាន ដើម្បីលើកកម្ពស់កម្រិតជីវភាព រស់នៅ ឲ្យកាន់តែប្រសើរឡើង បន្ថែមទៀត ។ ការថ្លែង បែបនេះ ក្នុង ឱកាស ដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខា សមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេង វត្ត ខេត្តកំពង់ចាម ចុះពិនិត្យ ព្យាបាល ជម្ងឺ ដោយ ឥតគិតថ្លៃជូនប្រជាពលរដ្ឋ លេីក ទី ២ នៅ ភូមិ កំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម នាព្រឹក ថ្ងៃ ទី ២៧ ខែមិនា ឆ្នាំ ២០២២ ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខា សមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេង វត្ត ខេត្តកំពង់ចាម សរុប ចំនួន ២៨នាក់ ដោយ មាន ការ គាំទ្រ ពី ឯកឧត្តម ហ៊ុន ម៉ានិត ចុះ ពិនិត្យ ព្យាបាល ជម្ងឺ ដោយ ឥតគិតថ្លៃជូន ប្រជាពលរដ្ឋ ប្រមាណ ជា ង២០០នាក់ ដេីម្បី ជាការ ចូលរួម កាត់បន្ថយ ការ ចំណាយ របស់ បងប្អូន នៅ ពេល ដែល មាន ជម្ងឺ ឈឺថ្កាត់ ដោយមិន ចាំបាច់ ចំណាយ ពេលវេលា និង ថវិកា ទៅ មន្ទីរពេទ្យ រដ្ឋ និង ឃ្លីនីច ឯកជន ពោលគឺការ ពិនិត្យ ព្យាបាលដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ អ្វី ឡេីយ ។
ឯកឧត្ដម អភិបាលខេត្ត បាន បន្ត ថា សកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិយេីងមាន ស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានការ អភិវឌ្ឍន៍ រីកចំរើនឥតឈប់ឈរ តាម រយៈ ការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ ដូច្នេះ សូម ឲ្យ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោឲ្យបានគង់វង្ស ដេីម្បី បន្ត ការ អភិវឌ្ឍន៍ ជាពិសេស ការ លើកស្ទួយ ជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋ ។

ជាមួយគ្នា នោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បាន លេីកឡេីង ថា ក្នុង ដំណាក់កាល ចុងក្រោយ នេះ គឺ មាន ការ ផ្ទុះឡេីងនូវ រលក ថ្មី នៃវីរុស ប្រភេទ អូមេក្រុង ដែលឆ្លង ខ្លាំង ប៉ុន្តែ ពុំមាន អ្នក ស្លាប់ បាត់បង់ ជីវិត ទេ ព្រោះ ប្រជាពលរដ្ឋ យើង បាន ចាក់ វ៉ាក់សាំង ការពារ ជម្ងឺ កូវីដ -១៩ ដូច្នេះ សូមឲ្យ បងប្អូន ប្រជាពលរដ្ឋ ដែល មិន ទាន់ បាន ចាក់ វ៉ាក់សាំង ដូស មូលដ្ឋាន ឬ ដូស ជម្រុញ គ្រប់ ចំនួន ទេនោះ សូម អញ្ជើញ មក ទទួល ឲ្យ បាន គ្រប់ៗគ្នា ផងដែរ ៕