ពលរដ្ឋខ្មែរចំនួនបីនាក់ត្រូវបានអាជ្ញាធរថៃបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជាវិញ លិខិតឆ្លងដែនហួសសុពលភាព

0

ឧត្តរមានជ័យ: នៅវេលាម៉ោង ១៤:០៥ នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ពលករខ្មែរចំនួន បីនាក់ ស្រី ម្នាក់ បានវិលត្រឡប់មកពីប្រទេសថៃវិញ តាមច្រកអន្តរជាតិជាំដែលមានឈ្មោះដូចខាងក្រោម។
សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋ១ឈ្មោះ ផូ ស្រីរត្ន័ ភេទស្រី ៣៣ឆ្នាំ ២ ផែន ចាន់ថាច ភេទប្រុស អាយុ ៣៥ឆ្នាំអ្នកទាំងពីរ រស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។
៣ ឈ្មោះ ហេង ជា ភេទប្រុស អាយុ ២៩ឆ្នាំសមត្ថកិច្ចបញ្ជាក់ថា ពលរដ្ឋនោះរស់នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។អ្នកទាំងបី ធ្វើការនៅខេត្តស៊ីសាកេតប្រទេសថៃ (លិខិតឆ្លងដែនហួសសុពលភាព) បន្ទាប់មកលោកគ្រូពេទ្យក៏បានយកសំណាកជំងឺ covid-19 ជាលទ្ធផល អវិជ្ជមាន ទាំង ០៣នាក់ ឲ្យវិលត្រឡប់ទៅផ្ទះវិញ៕ ដោយ ចាន់ ធី