លោកអភិបាលស្រុកដឹកនាំក្រុមការងារចម្រុះចុះអង្កេតវាស់វែង ដីទំនាស់រវាង លោកយូប៉ាសិទ្ទ្ធិ និងប្រជាពលរដ្ឋ១០គ្រួសារនៅក្នុងឃុំមេ លំ ដើម្បីសម្របសម្រួលដោះស្រាយបញ្ចប់ទំនាស់

0

ខេត្តកំពង់ឆ្នាំង៖ កន្លងមកថ្មីៗនេះរឿងទំនាស់ដីធ្លីប្រមាណ១០ហិកតា នៅចំណុចសាលាដំណាក់ជាប់ផ្លូវ ជាតិលេខ ៥ ទល់មុខផ្លូវចូលវត្តត្រពាំង អំពិល ក្នុងឃុំមេលំ ស្រុកបរិបូណ៌រវាងលោក យូ ប៉ាសិទ្ធិ នៅរាជធានីភ្នំពេញនិងប្រជាពលរដ្ឋចំនួន ១០គ្រួសារ នៅក្នុងឃុំមេលំ ស្រុកបរិបូណ៌ បានកើតការប្ដឹងផ្ដល់លោកមេឃុំមេលំ ទៅស្នងការនគរបាលខេត្ត និងប្រជាពលរដ្ឋ១គ្រួសារក៏ប្ដឹងតុលាការ ហើយរឿងនេះក៏បានប ង្ហោះនេះតាមបណ្ដាញសង្គមផ្អើលថ្នាក់ដឹកនាំផងដែរ ។

ទើបនៅព្រឹកថ្ងៃទី ០១ខែមេសា ឆ្នាំ២០២២នេះលោកអភិបាលស្រុកបរិបូណ៌បានដឹកនាំក្រុមការងារចម្រុះ ចុះអង្កេតវាស់
វែងដីធ្លីរបស់ភាគីទំនាស់ទាំង អស់ដើម្បីសិក្សា សម្របសម្រួលដោះស្រាយគ្នាដោយសន្តិវិធី ។

លោក ចេង ចាន់ដូណា អភិបាល ស្រុកបរិបូណ៌ ក្រោយពីបានដឹកនាំក្រុម ការងារចម្រុះថ្នាក់ស្រុកចុះវាស់ វែងដីធ្លីរបស់ភាគទាំង២ តាមការចង្អុលបង្ហាញរៀងៗខ្លួនមក លោកបានបញ្ជាក់អោយអ្នកយកព័ត៌មានយើងដឹងថា តាមការណែនាំរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបា លនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកបានដឹកនាំក្រុមការងារចំរុះថ្នាក់ស្រុក និងអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំង២ ដើម្បីចុះវាស់ដីដែលខ្លួនមានជាក់ស្ដែងទៅតាមការចង្អុល
បង្ហាញតាមប័ណ្ណនិងតាមការកាន់កាប់រៀងៗខ្លួន ដើម្បីសិក្សាដោះ ស្រាយ សម្របសម្រួលបញ្ចប់ ទំនាស់ ។

ដូច្នេះតាមការចង្អុលបង្ហាញរបស់លោកស្រី ឯក លក្ខិណា តំណាងឲ្យភាគីម្ចាស់ដីលោក យូប៉ាសិទ្ធិ មន្ត្រីជំនាញបានវាស់វែងរកឃើញដីរបស់គាត់មានទំហំជាង ៨៨ ហិកតា ដែលគាត់បានអះអាងថាគាត់មានប័ ណ្ណកម្មសិទ្ធិចំនួន ២៣ប័ណ្ណ។ ប៉ុន្តែទំហំខាងលើនេះមន្ត្រីជំនាញមិនទាន់បានវាស់កាត់ដីចំណីផ្លូវនិងដីចំណីប្រឡាយទុកនៅឡើយទេ ។

លោកអភិបាលស្រុកបានបន្តថា កន្លងមកមានប្រជាពលរដ្ឋចំនួន ១២គ្រួសារមានពាក់ព័ន្ធដីទំនាស់នេះ ។

ប៉ុន្តែក្រោយការចង្អុលបង្ហាញនិងវាស់វែងយើងរកឃើញប្រជាពលរដ្ឋតែ ១០គ្រួសារ ប៉ុណ្ណោះ ដែលមានការពាក់ព័ន្ធលើដីទំនាស់ប្រមាណ ៥ហិកតាដែលត្រួតលើគ្នា ។ ក្នុងនោះដីប្រជាពលរដ្ឋ ១ គ្រួសារដែលគេធ្លាប់ឈូសរំលោភយកកន្លងមក គឺគេមិ នបានចង្អុលបង្ហាញឲ្យមន្ត្រីជំនាញវាស់វែងថាជាដីរបស់គេទៀតទេ ។ ចំណែក ១ គ្រួសារទៀតបានដាក់បណ្ដឹងទៅតុលាការ ដូច្នេះអាជ្ញាធរទុកឲ្យតុលាការដោះស្រាយដោយមិនរាប់បញ្ចូលក្នុងការអង្កេតវាស់វែងដោះស្រាយទេ។
ដូច្នេះ ក្នុងពេលខាងមុខ នេះក្រោយ ពីមន្ត្រីជំនាញគូសប្លង់ដីទំនាស់ដែលបានវាស់វែងខាងលើនេះច្បាស់លាស់ហើយនោះ អាជ្ញាធរស្រុកនិងក្រុមការងារចម្រុះ នឹងកោះអញ្ជើញភាគីទំនាស់ទាំងអស់មកប្រជុំសម្របសម្រួលដោះស្រាយគ្នាបញ្ចប់រឿងនេះដោយសន្តិវិធី ។

ទាក់ទងនឹងករណីនេះ លោកស្រី ឯក លក្ខិណា តំណាងឲ្យភាគីលោកយូ ប៉ាសិទ្ធិ បានបញ្ជាក់ថា លោកស្រីមានប័ណ្ណកាន់កាប់ដីទិញពីគេជាង ២០ឆ្នាំហើយ ចំនួន ២៣ ប័ណ្ណ ( ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ថាដី ២៣ ប័ណ្ណនេះ មានទំហំដី
ប៉ុន្មានហិកតានោះឡើយ ) ។ កន្លង មកមានអ្នករំលោភយកដីរបស់លោក យូ ប៉ាសិទ្ធិ ដែលលោកស្រីរកអត្ត សញ្ញាអ្នករំលោភយកដីមិនឃើញ ដូចនេះហើយទើបខាងលោកស្រីសម្រេចបោះរបងព័ទដីជាកម្មសិទ្ធិរបស់ខ្លួន(មិនបានសុំច្បាប់អាជ្ញាធរទេព្រោះយល់ថាជាដីកម្មសិទ្ធិរបស់ខ្លួន ) គឺដើម្បីរកមុខអ្នករំលោភយកដីរបស់ខ្លួនផងដែរ ។

រឿងទំនាស់ខាងលើនេះលោកស្រី ឯកលក្ខិណា បានបញ្ជាក់ទៀតថាបើរកឃើញថាភាគីលោកស្រីរំលោភយកដីប្រជាពល
រដ្ឋត្រឹមតែមួយមីលីម៉ែត្រនោះ ខាងលោកស្រីគឺសុខចិត្តប្រគល់ឱ្យគេវិញ ។

ដោយឡែក លោក កេត សុឃា មេឃុំមេលំ ត្រូវបានភាគីលោកយូ ប៉ាសិទ្ធិ ប្ដឹងដល់ទៅ ៤ រឿងទៅលោក ស្នងការនគរ
បាលខេត្តនោះ បានបញ្ជាក់ឲ្យក្រុមអ្នកយកព័ត៌មានយើងដឹងថា លោកពិតជាហួសចិត្តណា ស់ព្រោះគេប្តឹង
ទី១ថា លោកជាម្ចាស់ ដីបានលក់ដីនោះអោយហើយ ម៉េចបានជាមករំលោភលោភយកដីនោះវិញ ។ តែរឿងនេះលោកមិនបានលក់ដីនោះឲ្យអ្នកណាសោះ ។ ទី២ ប្ដឹងថា លោកបានឃុបឃិតឲ្យឈ្មួញចូលឈូសឆាយដីរបស់គេ តែការ
ពិតអ្នកឈូសដីនោះគឺជាប្រជាពលរដ្ឋដែលជាម្ចាស់ដីគេពិតប្រាកដសោះ ។ ទី៣ប្តឹងថា លោកជាអ្នកញុះញង់ឲ្យប្រជាពលរដ្ឋតវ៉ាយកដីធ្លីនេះ ។

ទី៤ ប្តឹងថាលោកប្រើហិង្សាចូលរំលោភយកដីដែលជាកម្មសិទ្ធិស្រប ច្បាប់របស់គេ និងបានដឹកនាំក្រុមការងារចូលមកក្នុងដីរបស់គេគ្មានលិខិតបេសកកម្ម ។ចំណុចនេះលោកបកស្រាយថា បើលោកជាមេ ឃុំជាអាជ្ញាធរដែនដី ដឹកនាំក្រុម
ការងារចម្រុះចុះមកសួរនាំរឿងដីធ្លី នៅ ក្នុងដែនសមត្ថកិច្ចរបស់លោក តើលោកខុសឬ និងតើលោកត្រូវធ្វើលិ ខិតបេសកកម្មពីអ្នកណា ។រឿងនេះប្រជាពលរដ្ឋជាម្ចាស់ដីដែលត្រូវគេរំលោភឈូសឆាយផលដំណាំឈូសឆាយរបងខូចខាតខ្ទេចអស់ នោះក៏មានចម្ងល់ថា បើក្នុងពេលដោះស្រាយគេប្រគល់ដីធ្លីទំនាស់ឲ្យពួកគាត់វិញនោះ ពួកគាត់ពិតជាស ប្បាយចិត្តណាស់ ។ប៉ុន្តែចំពោះផលដំណាំ មានដើមស្វាយចន្ទី ដើមស្វាយ របងគ្រាក់លួសបន្លាដែ លខូចខាត អស់ហើយនោះតាមច្បាប់តើភាគីជាអ្នកបំផ្លាញទ្រព្យសម្បត្តិគេនោះ មានទោសទណ្ឌដែរឬទេ !! រឿងនេះមានតែតុលាការទេទើបផ្ដន្ទាទោសជនល្មើសបាន៕ សុខ គឹមសៀន