តំបន់ប្រវត្តិសាស្រ្តយោធានៅទិសយោធភូមិភាគទី៥ កំពុងតែមានចំណាប់អារម្មពីមហាជនពិសេសសិស្សានុសិស្ស

បន្ទាយមានជ័យ៖ ទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាទិសយោធភូមិភាគទី ៥រួមមានបីទីតាំង កំពុងតែទទួលការចាប់អារម្មណ៍ពីសំណាក់មន្រ្តីរាជការ សិក្ខាកាម សិស្សសាលាសិក្សាស្វែងយល់ពីប្រវត្តិនៃយោធានាសម័យសង្រ្គាម។
បើយោងតាមលោកវរសេនីយ៍ទោ យ៉ែម សារឿន ក្រុមការងារស្រាវជ្រាវប្រវតិសាស្ត្រយោធា និង ជាជំនួយការ ឯកឧត្ដម នាយឧត្ដមសេនីយ័ ណឹប សុវត្តិ ទីប្រឹក្សារាជរដ្ឋាភិបាល និង ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនាទារ បាញ់ ជាប្រធានក្រុមការងារស្រាវជ្រាវសាងសង់វិមានឈ្នះឈ្នះបានអោយដឹងថាតាមការរាយការណ៍ពីយោធាប្រចាំតំបន់ប្រវត្តិសាស្រ្កយោធាតេជោ ភ្នំប្រាក់ ៥១៩នៅស្រុកថ្មពួកខេត្តបន្ទាយមានជ័យ, តំបន់ប្រវត្តិសាស្រ្កយោធាតេជោសារតាំ ម៉ាឡៃស្ថិតនៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ,តំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំ ៣២ ស្រុកសំពៅលូនខេត្តបាត់ដំបងបានអោយដឹងថាក្នុងរយះពេលកន្លងមក។
លោកវរសេនីយ៍ទោ យ៉ែម សារឿន ប្រាប់ថា៖ មានសិក្ខាកាមពីសាលាភូមិន្ទរដ្ឋបាលមកទស្សនះកិច្ចសិក្សានិងតមកមានរយះពេលបីថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី២៩,៣០,៣១ខែមិនា២០២២មាន,មន្រ្តីរាជការនិងសិស្សានុសិស្សជាច្រើនបានមកទស្សនាស្វែងយល់ពីតំបន់ ប្រវត្តិសាស្រ្កខាងលើគួរអោយចាប់អារម្ភចាប់តាំងពីសម្ភោធបើកដំណើរការក្រោមអធិបតីសម្តេចពិជ័យសេនា ទារ បាញ់ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិពីឆ្នាំ២០២១។
សិស្សានុសិស្សនៅអនុវិទ្យាល័យបន្ទាយមានរិទ្ធ កាលពីថ្ងៃទី២៩ មិនា២០២២ ក៍បានមកទស្សនាតំបន់ប្រវត្តិសាស្ត្រយោធា តេជោ ភ្នំប្រាក់ ៥១៩មានចំនួនចំនួន១៦នាក់ ស្រី៥នាក់។តាមរយះការទស្សនាតំបន់ប្រវត្តិសាស្រ្កយោធាពីសំណាក់សិស្សានុសិស្សលោកគ្រូអ្នគ្រូក្មួយៗសិស្សានុសិស្សខាងលើបានចាប់អារម្មណ៍លើការអានសៀវភៅប្រវត្តិសាស្រ្កនានាដូចជាសៀភៅ ទស្សនាវដ្តី ប្រវត្តិសាស្រ្តយោធា,សៀវភៅវិមានឈ្នះឈ្នះ,សៀវភៅជនដែលត្រូវគេបាញ់,សៀវភៅទម្រាំមានថ្ងៃនេះ,សៀវភៅនយោបាយឈ្នះឈ្នះក្នងបរិបទអន្តរជាតិនិងសៀវភៅប្រវត្តិជាច្រើនទៀតដែលបានដាក់តាំងនិងការចាក់បង្ហាញរូបភាពតាមរយៈទូរទស្សន៍និងរូបភាពជាច្រើនដែលបានដាក់តាំងនិងបង្ហាញអោយឃើញនៅហ្នឹងមូលដ្ឋានតែម្តង។ក្រោយបានអានសៀវភៅនិងការធ្វើបទបង្ហាញពីមន្រ្តីយោធាដែលប្រចាំការ ក្មួយៗសិស្សានុសិស្សបានបន្តដើរទស្សនាជាក់ស្តែងនៅទីតាំយោធាដែលមាននៅក្នុងប្រវត្តិសាស្រ្កធ្លាប់ឈរជើងប្រយុទ្ធជាមួយខ្មាំងសត្រូវនាសម័យសង្រ្គាម។
ដោយឡែកនៅថ្ងៃទី៣០ខែមិនា២០២២មាន
ក្រុមការងារអធិការកិច្ចសាលាខេត្តបាត់ដំបងចំនួន 5 នាក់បានចុះមកសួរសុខទុក្ខនិងដើរលេងថតរូបទុកជាអនុស្សាវរីយ៍នៅតំបន់ប្រវត្តិសាស្រ្តយោធាភ្នំ ៣២ ស្រុកសំពៅលូនខេត្តបាត់ដំបង។ចំពោះតំបន់ប្រវត្តិសាស្រ្តយោធា តេជោសារតាំ ម៉ាឡៃវិញនៅថ្ងៃទី ៣១ ខែ មិនាឆ្នាំ ២០២២ មានសិស្សសាលានៅអនុវិទ្យាល័យទួលពង្រចំនួន ២៤ នាក់ ស្រី ១៧ នាក់ ដឹកនាំដោយអ្នកគ្រូ ណាំ ស្រីនុច បានមកទស្សនា យ៉ាងយកចិត្តទុក្ខដាក់ជាខ្លាំងចំពោះទីតាំងប្រវត្តិសាស្រ្កយោធាមួយនេះមានរឿងរាវជាច្រើមដែលបានកើតឡើងនាសម័យសង្រ្គាមដែលពលរដ្ឋខ្មែរជាច្រើនបានឆ្លងកាត់តែមិនបានដឹងច្បាស់នាសម័យនោះ។
តាមរយៈការទស្សនាខាងលើលោកគ្រូដូចជាសិស្សានុសិស្សបានធ្វើការចាប់អារម្មណ៍នឹងបង្ហាញពីអារម្មណ៍របស់ខ្លួនដល់ពលរដ្ឋដទៃទៀតថាទីតាំងតំបន់ប្រវត្តិសាស្ត្រនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់កូនខ្មែរជំនាន់ក្រោយបានស្គាល់បានដឹងនឹងសិក្សាស្វែងយល់ពីអ្វីដែលបានកើតឡើងនាសម័យសង្គ្រាមក៏ដូចជានូវអ្វីដែលជាស្នាដៃជាប្រវត្តិសាស្ត្ររបស ថ្នាក់ដឹកនាំ ពូមីងជាយោធាបានតស៊ូលះបង់ជីវិតក្នុងការការពារបូរណៈភាពទឹកដីនិងនាំមកនូវសុខសន្តិភាពជូន ជាតិមាតុភូមិ។
លោកវរសេនីយ៍ទោ យ៉ែម សារឿន បានបន្តអោយដឹងទៀតថាដើម្បីចូលរួមចំណែកដល់មហាជនបានស្វែងយល់ពីតំបន់ប្រវត្តិសាស្រ្តយោធាក្រោយការដឹកនាំរបស់ឯកឧត្ដម នាយឧត្ដមសេនីយ័ ណឹប សុវត្តិ ទីប្រឹក្សារាជរដ្ឋាភិបាល និង ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនាទារ បាញ់ ឧបនាយរដ្ឋមន្រ្តីនិងជារដ្ខមន្រ្តីក្រសួងការពារជាតិ ជាប្រធានក្រុមការងារស្រាវជ្រាវប្រវត្តិសាស្រ្តយោធានិងជាប្រធានសាងសង់វិមានឈ្នះឈ្នះបានចំណាយថាវិកាផ្ទាល់ខ្លួននិង នាំយកសម្ភារះជាទូរទស្សន៍ សាំសុង ស្មាត TV ៣២ អ៊ីញ ៣គ្រឿង ,ភ្លើងបំភ្លឺ(សូឡា) ៧ផ្ទាំង ,ទូរសម្ភារ:៣,សៀវភៅ ប្រវត្តិ សាស្ត្រ យោធា មួយ ចំនួន និង ផ្ដល់ ថវិកា ផ្ទាល់ ខ្លួន ចំនួន ១លាន រៀល សំរាប់ ជួល ផុស ផ្លូវនិង ថវិកា ២សែន រៀល សំរាប់ ដោះស្រាយ ទឹក ភ្លើង ព្រមទាំងឧបត្ថម្ភ ក្នុង ១ខែ ១សែន ៥ម៉ឺន រៀល ទុកដោះស្រាយបញ្ហាខ្វះខាតផ្សេងៗទៀត ជូនដល់យោធាប្រចាំការនៅតំបន់ប្រវត្តិសាស្ត្រយោធាទាំងបីកន្លែងរួចរាល់ហើយយដែរ។ ដោយ៖ឃឹន គន្ធា