ខេត្តបន្ទាយមានជ័យនិងខេត្តដុងថាប់ថា ត្រូវជម្រុញកិច្ចសហប្រតិបត្តិអោយអស់សក្តាពលរបស់ខ្លួន

បន្ទាយមានជ័យ៖គណៈប្រតិភូមួយរបស់ខេត្តដុងថាប់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ចើញមកបំពេញទស្សនកិច្ចនិងជូនពរឆ្នាំថ្មីឆ្នំខាល ចត្វាស័ក ពស២៥៦៥ ប្រពៃណីជាតិខ្មែរនាពេលខាងមុខ នៅខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី៥ខែមេសាឆ្នាំ២០២២ ។

លោកអោម ចន្ថា អភិបាលស្តីទីខេត្តបន្ទាយមានជ័យ លោក ប្លែក វារី សមាជិកក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំវិស័យសាធារណៈនិងវិស័យឯកជនមួយចំនួនបានស្វាគមន៍និងទទួលកិច្ចប្រាស្រ័យសំណេះសំណាលជាមួយប្រតិភូខេត្តដុងថាប ដឹកនាំដែលដឹកដោយលោកហ៊ិញ មិញត្វឹន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងលោកគៀវ ធេឡឹមអនុប្រធានក្រុមប្រឹក្សាខេត្តនៅសាលប្រជុំធំសាលាខេត្ត ។

មន្ត្រីថ្នាក់ដឹកនាំខេត្តទាំងពីរបានផ្លាស់ប្តូរព័ត៌មានទូទៅនិងដោយឡែកលើចំណុចមួយចំនួននៃភូមិសាស្ត្រ ស្ថានភាពនិងសក្តានុពលលើវិស័យសេដ្ឋកិច្ចនិងសង្កមកិច្ច ព្រមទាំងប្រវត្តិសាស្ត្រ និងផ្លែផ្កានៃទំនាក់ទំនង ចំណងមេត្រីភាព មិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេស ប្រជាជាតិកម្ពុជា វៀតណាម និយាយរួមនិងនិយាយដោយឡែករវាងខេត្តទាំងពីរ បន្ទាយមានជ័យ -ដុងថាប ។

មន្ត្រីថ្នាក់ដឹកនាំទាំងពីរទទួលស្គាល់ថា ខេត្តចំណងមេត្រីភាពជាផ្លូវការទាំងពីរតាមរយ:ការចុះហត្ថលេខាលើអនុស្សារណ:យោគយល់គ្នាអាណត្តិលើកទី១ នាឆ្នាំ២០១១និងលើកទី២ នាឆ្នាំ២០១៦ នេះ មានសក្តានុពលច្រើន ។
ប៉ុន្តែកិច្ចសហប្រតិបត្តិការនិងការទាញយកប្រយោជន៍រួមគ្ជា មិនទាន់អស់កម្លាំងនៃសក្តានុពលរបស់ខេត្តទាំងពីរនោឡើយ ពិសេសលើវិស័យសេដ្ឋកិច្ច . ។

ហេតុនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យនីងគណៈ:កម្មាធិការប្រជាជនខេត្តដុងថាប អះអាងថា នៅក្រោយពីវិបត្តសាកលនៃជម្ងឺកូវីដ១៩ ភាគីទាំងពីរនឹងជម្រុញពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ។

លោកហ៊ិញ មិញត្វឹន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាបក្នុងនាមបក្ស រដហឋនិងប្រជាជនសូមថ្លែងអំណរគុណដ៏កិច្ចបដិសណ្ថាាកិច្ចដ៏រាក់ទាក់ កក់ក្តៅរបស់ភាគីមិត្ត ។ហើយសូមអនុញ្ញាតិបួងសួងគោរពពរជ័យ សិរិសួរស្តីនិងជោគជ័យជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងនិងប្រជារាស្ត្រខេត្តបន្ទាយមានជ័យក្នងឱកាសឆ្លងបុណ្យឆ្នាំថ្មិឆ្នាំខាលចត្វាស័ក ពស២៥៦៥ នាពេលដ៏ខ្លីខាងមុខនេះ ៕ដោយ៖ ឃឹន គន្ធា