ករណីរន្ទះបាញ់បណ្តាលឱ្យស្លាប់សត្វគោចំនួន៨ក្បាលខណ:មេឃកំពុងតែភ្លៀងមួយមេ និងមានរបួសសត្វគោ១ក្បាល នៅឃុំសាលាវិស័យ

កំពង់ធំ)÷នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៦និង១៧នាទី នៅភូមិវាលល្ពាក់ចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានករណីរន្ទះបាញ់បណ្តាលឱ្យស្លាប់សត្វគោចំនួន៨ក្បាលខណ:មេឃកំពុងតែភ្លៀងមួយមេ និងរបួសសត្វគោ១ក្បាល ដែលបណ្ដាលមកពីគ្រោះធម្មជាតិ។

តាមការស្រាវជ្រាវរបស់លោកអធិការនគរបាលស្រុកប្រាសាទបល្ល័ង្ក បញ្ជាក់ថាម្ចាស់គោមានឈ្មោះដូចខាងក្រោម÷ ១.ឈ្មោះ ឌិន សាមឿន ភេទស្រី ស្លាប់គោចំនួន២ក្បាល និងរបួសសត្វគោ១ក្បាល។ ២.ឈ្មោះ តុង ចេន ភេទប្រុសស្លាប់គោចំនួន១ក្បាល។ ៣.ឈ្មោះលាត ពន្លឺ ភេទប្រុស ស្លាប់គោចំនួន២ក្បាល។ ៤.ឈ្មោះប៊ុត ថាន ភេទប្រុស ស្លាប់គោចំនួន១ក្បាល។ ៥.ឈ្មោះ សៀង ជាន ភេទប្រុសស្លាប់គោចំនួន ២ក្បាល។

អាស្រ័យហេតុនេះសូមឱ្យបងប្អូនប្រជាពលរដ្ឋដែលមានសត្វគោក្របី ដែលទៅឃ្វាលនៅតាមវាល សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវភ្លៀងបណ្ដាលឱ្យមានបាតុភូតធម្មជាតិកើតឡើង និងអាចប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ និងរុក្ខជាតិផងដែរ។