ត្រាក់ទ័របើកបរខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូបុកពីចំហៀង ស្លាប់ភ្លាម

ខេត្តបាត់ដំបង ÷ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណ:កំពុងជិះម៉ូតូ ស្រាប់តែត្រាក់ទ័រដែលបើកនៅខាងមុខ បត់ឆ្វេងដោយគ្មានផ្តល់សញ្ញា ក៏ត្រូវម៉ូតូជ្រុលទៅបុកយ៉ាងពេញទំហេងតែម្តង។

   ហេតុការណ៍នះ បានកើតឡើងនៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង​ ៦ និង ២៥ នាទី​ នៅលេី កំណាត់ផ្លូវជាតិលេខ៥៩​ ត្រង់ចំណុចភូមិបេងស្អាត ​ឃុំភ្នំព្រឹក ​ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​ ។

   ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ គឺបាន បង្កឡេីងដោយ​ត្រាក់ទ័រ​ ១ គ្រឿង ដែលបានបើកបរពីជើងទៅត្បូង លុះដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបត់ចូលទៅចម្ការ ដោយមិនបានមើលមុខ មើលក្រោយអោយបានច្បាស់លាស់ ទើបត្រូវម៉ូតូដែលបើកបរមកពីក្រោយបុកពេញទំហេងទៅលើដែករ៉ៃត្រាក់ទ័រ និងបានស្លាប់ភ្លាមៗតែម្តង។

ជនរងគ្រោះមានឈ្មោះ​ សេង​ ពិសិទ្ធ​ ភេទប្រុសអាយុ ១៩ ឆ្នាំ​ រស់នៅក្នុងភូមិទួលជ្រៃ​ ឃុំបារាំងធ្លាក់​ ស្រុក​ភ្នំព្រឹក​ ខេត្តបាក់ដំបង គោលដៅស្របទិសគ្នា​  ពីជេីងទៅក្បូង​  ដោយភ្លាមៗនោះដែរអ្នកបើកបរត្រាក់ទ័របានដាក់មេផាយបាត់ស្រមោលមុនពេលសមត្ថកិច្ចចុះទៅដល់។

ក្រោយពីសមត្តកិច្ចជំនាញចរាចរណ៍បានធ្វេីការវាស់វេងរួច​ ក៏ប្រគល់សាកសព​ជូនទៅសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី​ ចំណែកវត្ថុតាងត្រូវបានសមត្តកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលដ្ឋបាលភ្នំព្រឹក ជាបណ្តោះអាសន្ន ៕ អត្ថបទ : ព្រាប.ស