​អាជ្ញាធរខេត្ត​ស្ទឹងត្រែង រៀបចំ​ពង្រឹង​យន្តការ គោលនយោបាយ​ដោះស្រាយ​ផលប៉ះពាល់ របស់​គម្រោង​វ៉ា​រី​អគ្គីសនី​សេ​សាន​ក្រោម​២​ជូន​ប្រជាពលរដ្ឋ​

0

​ស្ទឹងត្រែង​៖ អាជ្ញាធរខេត្ត​ស្ទឹងត្រែង បើក​កិច្ចប្រជុំ ជាមួយ​ក្រុមហ៊ុន​វ៉ា​រី​អគ្គីសនី​សេ​សាន​ក្រោម​២ ដើម្បី​ពង្រឹង​យន្តការ ដោះស្រាយ​ផលប៉ះពាល់ ជូន​ប្រជាពលរដ្ឋ ដែល​ត្រូវ​ជម្លៀស​ចេញពី​ភូមិ​ចាស់ ទៅ​ទីលំនៅ​ភូមិ​ថ្មី​ដើម្បី​ចូលរួម​អនុវត្ត តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ស្ថាបនា​ទំនប់​វ៉ា​រី​សេ​សាន​ក្រោម​២ ឲ្យ​បាន​រួចរាល់​ឆាប់​ទៅតាម​ផែនការ​ក្នុង​ឆ្នាំ​២០១៧ ។​ ​ក្នុង​កិច្ចប្រជុំ​រវាង​អាជ្ញាធរខេត្ត​ជាមួយនិង​ក្រុមហ៊ុន​សាងសង់​ទំនប់​វ៉ា​រី​សេ​សាន​ក្រោម​ពី​នៅ​សាលាខេត្ត​ស្ទឹងត្រែង​កន្លង​មក​ថ្មីៗ​នេះ​លោក​កុល សំអុល អភិបាលខេត្ត​មានប្រសាសន៍ថា ទំនប់​វ៉ា​រី​អគ្គីសនី​សេ​សាន​ក្រោម​២ និង​ដំណើរ​ការសាងសង់​បានល្អ​ប្រសើរ ដូចនេះ​ក្រុម​គណៈកម្មការ​ដោះស្រាយ​ផលប៉ះពាល់ ត្រូវ​ចុះ​អនុវត្ត​ភារកិច្ច​របស់ខ្លួន ឲ្យ​ស្របទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​សៀវភៅ​ណែនាំ ស្តីពី​ផលប៉ះពាល់ ។09 vi3._12.25

​ លោក​អភិបាលខេត្ត​មានប្រសាសន៍​ទៀតថា ៖​ក្រុម​គណៈកម្មការ​ទាំង​អស់​ត្រូវ​ព​ន្លឿ​ន​ការចុះ​ត្រួតពិនិត្យ​និង​ស្តាប់​សំណូមពរ​បស់​ប្រជាពលរដ្ឋ ព្រមទាំង​រក​ដំណោះស្រាយ ឲ្យ​បាន​សមស្រប​តំណាង​ក្រុមហ៊ុន មកនេះ គាត់​ជា​ស្នួល ឲ្យ​ការងារ​សាងសង់​វា​រី​អគ្គស​នី ទីមួយ​ក្រុមការងារ​សំរាប់​អប់រំ ប្រជាពលរដ្ឋ​របស់​យើង ក្រុមការងារ​ផ្សា​ព្វ​ផ្សាយ ដើម្បី​ឲ្យ​គាត់​យល់​ពី គម្រោង​សាងសង់ វា​រី​អគ្គស​នី ដែល ស្ថា​នា​ឡើង​នៅក្នុង​ទឹកដី ខេត្តស្ទឹងត្រែង ទី យើង​របៀប​ចំ​ក្រុម​ស្រង​ទិន្ន័យ ថា​តើ​នៅ ចំណុច ពាន់ ព​ន្ឋ័​និ​មួយៗ​នេះ​ពាន់​ព​ន្ឋ័ និង​អ្វីខ្លះ​ប៉ះ​ង្គិ​ច​អ្វីខ្លះ​ហើយ​នៅ​ក្នុងនេះ​យើង​បាន​បង្កើត​រួចហើយ ទី​បី ក្រុម ការងារ ដែល​ស្វែងរក ទីតាំង​ភូមិសាស្ត្រ សំរាប់​ផ្តល់​ការសាងសង់​លំនៅស្ថាន ជូន​ប្រជាពលរដ្ឋ ដែល​រង ផលប៉ះពាល់ ដែល​យើង​ត្រូវ​ជ​ម្រៀ​ស គាត់​ទៅកាន់​ទីនោះ អីចឹង​នៅក្នុង​ស ជ ណ របស់​រាជរ ដ្ឋា​ភិ​បាល បានបញ្ជាក់​ច្បាស់ ក្នុង​សភា​ក៏​បញ្ជាក់​ច្បាស់ ដី​លំនៅស្ថាន គឺ ៥០ X ២០ =១០០០​ម៉ែត្រការ៉េ ផ្ទះ​ធ្វើ​អំពី​ឈើ ធ្វើ​អំ​ថ្ម ដែលមាន​ទំហំ​ស្មើរ និង 80 ម៉ែត្រ​ការ​រ៉េ សំរាប់ ប្រជាជន​រស់នៅ​ចាប់ពី ៣ ទៅ ៨​នាក់​ឮ​ទី​បី​ត្រូវ​រក ដី​បង្ក បង្កើន​ផល​ដែលមាន​ទំហំ​ស្មើរ និង ៥​ហិច​តា នេះ​យើង​បាន​ស្រាវជ្រាវ យើង​បាន​រក​គិត ឃើញ ហើ យើ​ដី​នៅ​កន្លែង​ណា សំខាន់ រីឯ ផលប៉ះពាល់​ផ្សេងៗ ជា​បន្ទុក​របស់​ក្រុមហ៊ុន ដូច​ជាដើម​ស្វាយ​មួយ​ដើម ប៉ុន្មាន​អី​ប៉ុន្មាន ផ្ទះ​លើស​ម៉ែត្រ​ការ​រ៉េ​អី ប៉ុន្មាន​ជា​បន្ទុក​របស់​ក្រុមហ៊ុន ។​ ​លោក កៅ វ៉ាង​យី តំណាង​ក្រុមហ៊ុន និង​ជាស​មា​ជិ​គណៈកម្មការ​ដោះស្រាយ​ផលប៉ះពាល់ បានលើកឡើង​ថាៈ ក្រុម​ហ៊ុម​បាន​សហការ​ជាមួយ​ក្រុម​គណៈកម្មការ​ថ្នាក់​ខេត្ត ចុះ​ធ្វើការ​ផ្សព្វផ្សាយ និង​បានផ្តល់​សៀវភៅ​គោលនយោបាយ​ដោះស្រាយ ផលប៉ះពាល់​របស់​គម្រោង​វ៉ា​រី​អគ្គីសនី​សេសា​ន​ក្រោម​២ ជូន​ដល់​12hgd

ប្រជាពលរដ្ឋ​បាន​គ្រប់​ក្រុមគ្រួសារ​អស់ហើយ ។​ ​លោក​បន្ថែមថា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ក្រុមហ៊ុន​និង​ក្រុម​គណៈកម្មការ និង​ចុះទៅ​ស្រង់ ទិន្នន័យ​សំណង​ផ្សេងៗ​ទៀត ដើម្បី​បង្ក​ទំនុកចិត្ត​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ឈានទៅ​ដំណើរការ​ឲ្យ​បានល្អ តាម​គោលការណ៍​ដោះស្រាយ​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ និង​សហគមន៍​ឲ្យ​មាន​លក្ខណៈ​ប្រហាក់ប្រហែល និង​ល្អ​ជាង​ទី​ទាំង​រស់នៅ​សព្វថ្ងៃ ។​ ​លោក ឈាង ឡាក់ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមទី​១​ដោះស្រាយ​ផលប៉ះពាល់​មានប្រសាសន៍ថាៈ ការចុះ​ផ្សព្វផ្សាយ​ក្រុមការងារ​ទទួលបាន សំណូមពរ​ពី​ប្រជាពលរដ្ឋ​ជាច្រើន ដូចជា​ការ រៀបចំ​ទីកន្លែង​រស់នៅ​ចាប់​ផាប់​ផ្លូវ​វ​ជាតិ​ឲ្យ​មាន​ប្រភពទឹក ដី​កសិកម្ម​មាន​ជីជាតិ​អាចធ្វើ​ការងារ​បង្កបង្កើន​ផល​បានល្អ ហើយ​ឲ្យ​កសាង​គ្រប់​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រួចរាល់ ទើប​ពួកគាត់​ចូលទៅ​រស់នៅ ហើយ​ក្នុងនោះ​ក៏មាន​ប្រជាពលរដ្ឋ​ប្រមាណ​៣០​ភាគរយ​នៅ​រារែក​មិនទាន់​សំរេចចិត្ត​ទទួលយក​ការដោះស្រាយ​ទៅតាម​គោលនយោបាយ​ដោះស្រាយ​នេះ ។​

​លោក​អភិបាលរង​ខេត្ត​ក្នុងនាម​ប្រធាន​ក្រុម ចុះ​ដោះស្រាយ​ផលប៉ះពាល់​បាន​អះអាងថា​៖ និង​ព្យាយាម​ចុះទៅ​ពន្យល់​បងប្អូន​ប្រជាពលរដ្ឋ​បន្ថែមទៀត ឲ្យ​ពួកគាត់​យល់​ពី​គម្រោង​អភិវឌ្ឍន៍​វ៉ា​រី​អគ្គីសនី នេះ​ជៀសវាង​មានការ​ភ​ណ្ឌ័​ច្រឡំ តាម​ការ​បំផុសបំផុល​ពី​ជនខិលខូច​មួយចំនួន ។​ សូមបញ្ជាក់ថា​៖ ប្រជា​ពលរ​ដ្ច​រង​ផលប៉ះពាល់​ពី​ការសាងសង់​ទំនប់​វ៉ា​រី​អគ្គីសនី​សេសា​ន​ក្រោម​ពី​មាន​ចំនូ​ន​ជាង​៨០០​គ្រួសារ​រស់នៅក្នុង​ឃុំ​ចំនួន​បី​ក្នុងស្រុក​សេសា​ន​មាន​ឃុំ​ភ្លុក ឃុំ​ក្បាល​រមាស និង​ឃុំ​ស្រែគរ​៕Bun rithy