​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​បើក​បុក​ម៉ូតូ​អាយ​ខន របួសធ្ងន់​និង​ស្រាល់​ពីរ​នាក់​រួច​បើក​រត់គេច​បាត់ស្រមោល​

0

ភ្នំពេញ​៖ នារី​ម្នាក់​បាន​រងរបួស​ជើង​ម្ខាង​និង​នារី​ពីរ​នាក់​ទៀត​បាន​រងរ​បួស​ស្រាល់​ដោយសារ​ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​អាយ​ខន​ពណ៌​ផ្កាឈូក​លា​យស​ពាក់​ស្លាក់​លេខ ភ្នំពេញ 1AU-1080​ឌុប​គ្នា​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៥​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ស្រាប់​មកដល់​ចំណុច​ស្តុ​បរ​ង្វ​ង​មូល​អាងទឹក ក៏ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​បើក​បុក​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង ១២ នឹង ៣០ នាទី​យប់​ឈានចូល​ថ្ងៃទី​២៥​ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​២១៥ កែង​មុនី​រ៉េត ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ ៧​មករា​៕​

​ ​ក្រោយពេល​ល​កើត​ហេ​ត រថយន្ត​បង្ក​បាន​បើក​រត់​គេចខ្លួនបាត់ ស្រមោល ដោយ​ពុំ​ឈប់​ទទួលខុសត្រូវ​ចំពោះ​កំហុស​ខ្លួនឯង​ឡើ ហើយ​ជនរងគ្រោះ​ក៏ត្រូវ​មិត្ត​ភ​ក្រ័​ដឹក​យកទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​និង​ហៅ​ម៉ូតូ​កង​បី​មក​ដឹកយក​ម៉ូតូ​របស់ខ្លួន​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕01 02 03