ក្មេងប្រុស​២​នាក់​បើក​រថយន្ដ​បា​ឡែន​បុ​ករះម៉ូតូ​៧​គ្រឿង​និង​រថយន្ដ​២​គ្រឿង​បណ្ដាលអោយ​មនុស្ស​៥​នាក់​រង​របួសធ្ងន់​និង​ស្រាល​

0

ភ្នំពេញ ៖​មនុស្ស​៣​នាក់​ប្រុស​ស្រី​៣​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ក្នុង​គ្រោះថ្នាក​ចរាចណ៍​មួយ​បង្កឡើង​ដោយ ក្មេងប្រុស​២​នាក់​បើក​រថយន្ត​កាមរី​បា​ឡែន​មួយ​គ្រឿង​បាន​បើក​យ៉ាង​លឿន​រេ​ពេញ​ផ្លូវ ហើយ​បាន​ជ្រុល​ចង្កូត​ទៅបុក​រះ​ម៉ូតូ​និង​រ៉ឺម៉ក​ម៉ូតូ​សរុប​៧​គ្រឿង និង​រថយន្ត​២​គ្រឿង​ផង​ដែរ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០ នាទី​យប់ ថ្ងៃទី​៩ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ភីហ្សា​ខម​ភើ​នី  តាម​បណ្ដា​យ​ផ្លូវ​ព្រះ​ស៊ី​សុ​វត្ត​ស្ថិតនៅក្នុង      សង្កាត់​ជ័យ​ជំ​នៈ  ខណ្ឌដូនពេញ ។​
​ក្មេងប្រុស​ដែល​បើករថយន្ត​បុក​រះ​ម៉ូតូ​និង​រថយន្ត​ខាងលើ​គឺ​ឈ្មោះ​សេង​រតនា​អាយុ​១៩​ឆ្នាំ​ភេទ​ប្រុស​ជា​សិស្ស​រៀន​នៅ វិទ្យាល័យ​ទួល​ទំពូង​និង​រស់នៅ​ក្នុង​សង្កាត់​ទួល​ទំពូង​១​ខណ្ឌចំការមន​ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​មិន​ស្គាល់            អត្តសញ្ញាណ​នោះ​ទេ ។​
​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ក្មេងប្រុស ម្នាក់​រួម​ដំណើរ​ជាមួយ​ក្មេង​ប្រុស ម្នាក់​ទៀត​បាន​បើក​រថយន្ត​កាមរី​បា​ឡែន​ពណ៌​ស្ករ​មួយគ្រឿង ធ្វើដំណើរ​យ៉ាង​លឿន​រេ​ពេញ​ផ្លូវ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង តាមផ្លូវ​ព្រះ​ស៊ី​សុ​វត្ត​ខណៈ​មកដល់​ចំណុច​កើតហេតុ  រថយន្ត​ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​វីវ៉ា​មួយគ្រឿង ជិះ​ដោយ​នារី​២​នាក់  និង​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​វ៉េវ មួយគ្រឿង​ទៀត​ជិះ​ដោយ​នារី​ម្នាក់​បណ្តាលឱ្យ​នារី​៣​នាក់​ខាងលើ​ដួល​របួសស្រាល ។               ពេល​នោះ​រថយន្ត​មិន​បាន​ឈប់​ទេ​ហើយ​បាន​ព្យាយាម​បើក​រត់​ទៅ​មុខ​បន្ត​ទៀត​ក៏​បាន​ទៅ​បុក​ម៉ូតូ​ធំ ២ គ្រឿង​មួយ​គ្រឿង ម៉ាក​បា​ចា​មួយគ្រឿង​ម៉ាក​រី​បែ​ល ដែល​ចត​ចោល​លើផ្លូវ ហើយ​រថយន្ត​បាន​បន្ថែម​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​រ៉ឺម៉ក​កង់​បី មួយគ្រឿង ទៀត​ហើយ​រថយន្ត​ក៏បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត RANGE ROVER មួយ​គ្រឿង​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​2V.0709 រថយន្ដ​បង្ករ​បាន​ព្យាយាម​បើក​រត់គេច​បន្ត​ទៅ​បុក​ម៉ូតូ វិវ៉ា​មួយ​គ្រឿង​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1T.3104 ទៀត​ជិះ​ដោយ​នារី​ម្នាក់ បុក​ចំ​គូទ​ពីក្រោយ​បណ្តាលឱ្យ​ដួល​ម៉ូតូ​អួ​ស​ទៅ​ជាមួយ​រថយន្ត​ធ្វើអោយ​ម៉ូតូ រង​ការខូចខាត​ខ្ទេច​ទាំងស្រុង​ហើយ​រថយន្ត​បង្ក​នៅតែ​មិន​ទាន់​អស់​ល្បឿន​ហើយក៏​បាន​ទៅបុក​ជាមួយ​រថយន្ត​កូរ៉ូឡា​មួយគ្រឿង​ទៀត ដែល​បើក​បញ្ច្រាសទិស​គ្នា​បណ្តាលឱ្យ​រថយន្ត​ទាំង​ពីរ​រង​ការខូចខាត​យ៉ាងដំណំ បន្ទាប់មក​ទៀត​រថយន្ត​បង្ក​ខាងលើ​ក៏​បាន​ទៅ​បុកុ​ម៉ូតូ​រ៉ឺម៉​កកង់​បី ដែល​ជិះ​ដោយ​បុរស​ពីរ​នាក់ បណ្តាលឱ្យ​ក្រឡាប់​ម៉ូតូ​រ៉ឺម៉ក​កង់​បី​បណ្ដាលអោយ​បុរស ដែល​ជា​ម្ចាស់​ម៉ូតូ​រ៉ឺម៉ក​កង​បី​រងរបួស​ធ្ងន់​បាក់​ជើង​ស្ដាំ​ម្នាក់​រងរបួស​ស្រាល​រថ​យន្ដ​បង្ក​មិន​ព្រម​ឈប់​ទៀត​បាន​ព្យាយាម​បើក​រត់គេច​បន្ដ​ទៅ​ដល់​ចំណុច​ផ្លូវ​១៣០​កែង​និង​ផ្លូវ​ព្រះ​ស៊ី​សុ​វត្ត រថយន្ដ​បង្ក​ខ្ទេចស្ទីរ​ទាំងស្រុង​បើក​ទៅមុខ​លែង​រួចក៍​ត្រូវ ប្រជាពលរដ្ឋ​ឃាត់​រថយន្ដ​ជាប់ ចាប់​បាន​ក្មេងប្រុស​ម្នាក់ ដែលជា​អ្នកបើក​រថយន្ដ​បង្ក​ខាងលើ​តែ​ក្មេងប្រុស រួម​ដំណើរ​ម្នាក់​ទៀត​រត់គេច​ខ្លួន​ទាន់ ។​
​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ជនរងគ្រោះ​ទាំងអស់​ខាងលើ​ត្រូវ​រថយន្ដ​សាមុយ​ដឹក​ទៅ​មន្ទីរពេទ្យ ចំណែក រថយន្ត​និង​ម៉ូតូ​គ្រោះថ្នាក់​ចរណ៍​និង​ក្មេងប្រុស​បង្ក​ខាងលើ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ធ្វើការ វាស់វែង​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះ​តាម​ផ្លូវច្បាប់​៕​

1 2 3