លោកជំទាវ លំ គន្ធារី អញ្ជើញជាអធិបតីភាពក្នុងពិធីកិច្ចប្រជុំស្តីពីការងារបញ្រ្ជាបយេនឌ័រប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ដើម្បីរកបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ

0

កំពង់ធំ÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីកិច្ចការនារីខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពក្នុងពិធីកិច្ចប្រជុំស្តីពីការងារបញ្រ្ជាបយេនឌ័រប្រចាំត្រីមាសទី១ ឆ្នាំ២០២២។ អញ្ជើញចូលរួមក្នុងកម្មវីធីប្រជុំនេះមាន លោក លោកស្រីតាមមន្ទីរ អង្កភាពជុំវិញខេត្តជាច្រើននាក់ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកំពង់ធំ។

លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីកិច្ចការនារីខេត្តកំពង់ធំ បានឡើងធ្វើរបាយកាណ៍ជូនអង្គប្រជុំមានដូចតទៅ ដើម្បីពិនិត្យលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារយេនឌ័រតាមមន្ទីរជុំវិញខេត្ត ក្នុងត្រីមាសទី១ ឆ្នាំ២០២២ រកចំណុចល្អ បញ្ហាប្រឈមដែលជួបប្រទះ និងពិភាក្សារកដំណោះស្រាយ។ ពិនិត្យឡើងវិញ ប្រមូលទិន្នន័យថ្នាក់ដឹកនាំជាស្ត្រីពីថ្នាក់ខេត្តរហូតដល់ក្រុង ស្រុកនិងឃុំ សង្កាត់ ។ ដើម្បីផ្តល់ចំណេះដឹងបន្ថែមអំពី ស្ថានភាពយេនឌ័រនៅប្រទេសកម្ពុជា។

ថ្លែងនៅក្នុងកម្មវិធីនេះ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តបានមានប្រសាសន៍ថា ចង់ដឹងពីលទ្ធផលនៃការអនុវត្តការងាររបស់ ជនបង្គោលយេនឌ័រតាមមន្ទីរ-អង្គភាពជុំវិញក្នុងត្រីមាសទី១ ឆ្នាំ២០២២ ។
ចំពោះបញ្ហាដែលជួបប្រទះ ត្រូវបានយកមកពិភាក្សានិងរួមគ្នារកដំណោះស្រាយ ។ ទទួលបាននូវទិន្នន័យថ្នាក់ដឹកនាំជាស្ត្រីជាក់លាក់ ពីថ្នាក់ខេត្ត រហូតដល់ឃុំ ។ អ្នកចូលរួមក្នុងកម្មវីធីប្រជុំនេះទទួលបានចំណេះដឹងបន្ថែមអំពីស្ថានភាពយេនឌ័រនៅប្រទេសកម្ពុជា។ បង្កើនការចូលរួមរបស់ស្ត្រី ក្នុងបច្ចេកវិទ្យាឌីជីថល និងសេវាហិរញ្ញវត្ថុ។ ផ្លាស់ប្តូរឥរិយាបថ អំពីតួនាទីស្ត្រីក្នុងការងារសង្គមរួមគ្នា ដើម្បីរកដោះស្រាយឱ្យមានលក្ខណៈប្រសើរឡើង។

ប្រសាសន៍ចុងក្រោយរបស់លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត បានផ្តាំផ្ញើដល់ប្រធានមន្ទីរ អង្កភាពទាំងអស់ត្រូវយកចិត្តទុកដាក់បំផុតចំពោះស្ត្រី បង្កើតឱ្យមានវគ្គបណ្ដុះបណ្ដាលដល់ស្ត្រី ពិសេសបន្ថែមមួយទៀតគឺទស្សនៈកិច្ចសិក្សា ដកស្រង់បទពិសោធន៍នៅតាមបណ្ដាខេត្តផ្សេងៗ។ លើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងកម្លាំងពលកម្មនិងការងារ តាមរយៈការដោះស្រាយលើការងារគ្មានកម្រៃរបស់ពួកគេ។ បង្កើនភាពតំណាងរបស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំធុរៈកិច្ច ។