ស្ត្រី​ម្នាក់​តូចចិត្ត​ប្ដី​បោះបង់​ចោល​យក​ឡា​ម​អា កដៃ​សម្រក់​ឈាម​ធ្វើអត្តឃាដ​នៅ​ក្រុង​ស្វាយរៀង

0

ស្វាយរៀង   ៖ មាន​រឿង​ដ៏​រន្ធត់​មួយ​កើតឡើង​បណ្តាល​មកពី​ស្ត្រី​ម្នាក់​តូចចិត្ត​ប្ដី​បោះបង់ចោល​នាង​និង​កូនៗ​ពីរ​នាក់​ក៏​គិត​ខ្លី​បាន​យក​ផ្លែ​ឡា​ម​អា កដៃ​ខាងស្ដាំ​បង្ហូរ​ឈាម​នៅ​ក្រោម​ដំណក់ទឹកភ្លៀង​ដើម្បី​ធ្វើអត្តឃាដ​បណ្តាលឲ្យ​ឈាម​ហូរ​សោះ​ពីរ​ខ្លួន​ដួលសន្លប់​នៅ​ក្រោម​ដំណក់ទឹកភ្លៀង​រីឯ​កូនប្រុស​

០២​នាក់​អង្គុយយុំ​និង​ដេក​អោប​អង្រួន​ម្ដាយ​ឲ្យ​ក្រោ​ក​គួរឲ្យ​សង្វេក​។ ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៩​កញ្ញា​២០១៤​វេលា​ម៉ោង​8​និង​ដប់​នាទី​យប់​នៅ​ចំណុច​សួនច្បារ​រូប​រទេសគោ​ស្ថិតនៅ​ភូមិ​សាលាស្រុក​ចាស់ សង្កាត់​ព្រៃ​ឆ្លាក់​ក្រុង​ស្វាយរៀង  ។​ស្ត្រី​គិត​ខ្លី​ឈ្មោះ​ប្រាក់​សុរ៉ា​អាយុ​៣២​ឆ្នាំមុរ​បរដើរ​កោស​ជប់ខ្យល់​តាម​ផ្ទះ ។​ស្ត្រី​គិត​ខ្លី​បាន​ប្រាប់ឲ្យដឹង​ថា​គាត់​មាន​ប្ដី​ឈ្មោះ​ខៀវ​ម៉ឹក​អាយុ​៥៧​ឆ្នាំ​មុខរបរ​អ្នក​ធ្វើ​អនាមយ័​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀ​ង មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​វែង​ឃុំ​ស្រុក​ស្វាយជ្រំ បាន​បង្កើត​ប្រុស​២​នាក់​ជា​ចំណងដៃ​ហើយ​ប្ដី​បាន​រត់​ប្រពន្ធ​និង​កូន​បី​ខែ​មក​ហើយ ទើប​តូចចិត្ត​យក​ផ្លែ​ឡា​ម​អា​កដៃ បង្ហូរឈាម​ធ្វើអត្តឃាដ ក៏​បុ​ន្តែ​សំណាងល្អន​គ​បាល​ក្រុង​ស្វាយរៀង​បាន​ប្រទះ​ឃើញ​ក៏​ហៅ​រថយន្ត​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​
 ដើម្បី​សង្គ្រោះ​ទាន់ពេលវេលា ដូច្នេះ​សូម​លោក​ប្តី​ត្រឡប់​មក​មើលថែ​កូនៗ​ដែល​កំពុងស្រែ​ករក​ឪពុក​ម្តាយ​គួ​ឲ្យ​អាណិត​នេះ​ផង​៕​

IMG_182016801147101