ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ៣៣០នាក់នៅឃុំឈូក ស្រុកប្រាសាទសំបូរ

 (កំពង់ធំ)÷ រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាប្រធានកិត្តិយសថ្នាក់កណ្តាលចុះជួយឃុំឈូក លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំឈូក ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ប្រមាណជាង៣៣០គ្រួសារ ស្ថិតនៅភូមិប្រសាទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ 

        

 ឆ្លៀតក្នុងឱកាសនោះលោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ក្រុមការងារចុះជួយឃុំឈូក បានលើកឡើងពីការរៀបចំក្បាលម៉ាស៊ីនសម្រាប់ដឹកនាំសមាជិកនៅក្នុងភូមិរបស់ខ្លួនឲ្យបានច្បាស់លាស់និងត្រឹមត្រូវ ។សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុ១៨ឆ្នាំដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សុំអញ្ជើញបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២២ ខាងមុខនេះ។ ប្រសិនបើបងប្អូនណាមិនទាន់ចាក់វ៉ាក់សាំង សូមអញ្ជើញមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីការពារជំងឺកូវៅដ-១៩ 

               

     ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាប្រធានកិត្តិយសថ្នាក់កណ្តាលចុះជួយឃុំឈូក ក៏បានបន្តទៀតថា ប្រទេសមានសន្តិភាពទើបមានសេចក្តីសុខ សុភមង្គលនៅក្នុងក្រុមគ្រួសារ ប្រជាពលរដ្ឋរួចចាកផុតពី ភាពក្រលំបាកដោយមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយសារប្រទេសជាតិរួចពីសង្គ្រាម ទើបមាននយោបាយឈ្នះ ឈ្នះ ដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាពយូរអង្វែង។ ក្រោមការដឹកនាំដ៍ឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានគណបក្សប្រជាជនកម្ពុជា។

              

      ជាចុងក្រោយឯកឧត្តមបណ្ឌិត ប៉ែន សូត្រ បានផ្ដាំផ្ញើ ដល់ប្រធានសាខាគណបក្សស្រុកទាំងអស់ត្រូវ ចុះពង្រឹងណែនាំដល់សមាជិកនៅក្នុងភូមិងាយស្រួល ដឹងពីព័ត៌មានរបស់ពួកគាត់។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងអស់គាំទ្រនូវគណបក្សប្រជាជនកម្ពុជា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះជាប់ជាមេឃុំ យើងខ្ញុំទាំងអស់នៅក្នុងឃុំឈូកទាំងមូល និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឲ្យមានការរីកចម្រើន ស្រួលដល់បងប្អូនក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។