ឯកឧត្តម ឈុន ឈន់ សំណូមពរដល់ប្រជាពលរដ្ឋនៅឃុំស្រើង សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឃុំស្រើងដែលមានលេខរៀងទី០១

(កំពង់ធំ)៖ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងឃុំស្រើងទាំងមូលសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឃុំស្រើងដែលមានលេខរៀងទី០១។ ពិធីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ស្ថិតនៅក្នុងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ ដោយអញ្ជើញចូលរួមពីឯកឧត្តម ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោកជំទាវ ឯកឧត្តម
ញ៉ឹក បានខេង អភិបាលរងខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទនិងសមាជិក សមាជិកា ប្រមាណជាង៧០០នាក់ ។

ឯកឧត្តម ឈុន ឈន់ សំណូមពរក្នុងពិធីយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការអភិវឌ្ឍភូមិឃុំ។ហើយគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសសារលិខិតរបស់សម្ដេចអគ្គមហា សេនា បតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឱ្យពួកគាត់យល់ពីទឹកចិត្តសន្ដោសប្រណីនឹងក្តីនឹករឭកចំពោះបងប្អូនទាំងអស់។

ឯកឧត្តមក៍បានបន្តទៀតថា សូមសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សូមគៀងគរបងប្អូន មិត្តភត្តិ ឪពុកម្ដាយ ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នាដើម្បីគាំទ្របេក្ខជន ក្រុមប្រឹក្សាឃុំសង្កាត់ ជាបេក្ខជនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត។

ប្រសាសន៍ចុងក្រោយរបស់ឯកឧត្តម ដោយមួយរយៈពេលនេះប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍន៍ លើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័នរូបវន្ត និងធនធានមនុស្ស ដើម្បីឱ្យមានការអភិវឌ្ឍបន្តទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវទៅបោះឆ្នោត និងជ្រើសរើយកគណបក្សដែលមានគោលនយោបាយ ស្របជាមួយឆន្ទ:ប្រជាពលរដ្ឋ កាលៈទេសៈសង្គម ដើម្បីប្រជាជនរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្តជារៀងរហូត។