លោកឧកញ៉ា ទៀ វិចិត្រ. យុវតីម្នាក់ពស់ចឹកនៅក្រុងកោះរ៉ុង ត្រូវបានដឹកបញ្ជូនតាមអូប័រ របស់ក្រុមហ៊ុន GTVCមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុជួយសង្រោះដោយសុវត្ថិភាព

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នារសៀល ថ្ងៃទី១១ ខែមិថុនា  ឆ្នាំ ២០២២  បន្ទាប់ពីទទួលបានព័ត៏មានថា មានយុវតីម្នាក់បានជួបគ្រោះថ្នាក់ពស់ចឹករងរបួស ធ្ងន់ធ្ងរ ត្រូវការបញ្ជូនយកទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យ ។ភ្លាមៗលោក ឧកញ៉ា ក៏បាន បញ្ជូនអូប័រល្បឿន លឿនរបស់ក្រុមហ៊ុន GTVC របស់លោក  ទៅទទួលយកយុវតីរងគ្រោះនោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែក ខេត្ត ព្រះសីហនុ ដើម្បីសង្គ្រោះ ក្នុងពេលនោះផងដេរ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា យុវតីរងគ្រោះមានឈ្មោះ ផល កាន់ម៉ារីយា ភេទស្រី អាយុ ១៨ឆ្នាំរស់នៅក្រុងកោះរ៉ុងខេត្តព្រះសីហនុ។យុវតីរងគ្រោះត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាម រថយន្ត សង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុដោយសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា៖ទឹកដីក្រុងកោះរ៉ុងគឺ ជាដែនដីកោះស្ថិតកណ្តាលលំហរសមុទ្រ មានចង្ងាយ ប្រមាណ ជាង៣០គីឡូមែត្រ ពីដែនដីគោក ក្រុងព្រះសីហនុ  ។បើធ្វើដំណើរតាមទូកធម្មតាត្រូវចំណាយពេល យ៉ាងតិច ២ម៉ោងកន្លះទៅ៣ម៉ោងទើបដល់  ប៉ុន្តែរបើធ្វើដំណើរតាម អូរប័រល្បឿនលឿន គឺរយៈពេល តែ៣០ទៅ៤០នាទី ប៉ុណ្ណោះនិងដល់ដីគោកក្រុងព្រះសីហនុហើយ។ សរុបសេចក្តីមកប្រជាពលរដ្ឋ រស់នៅតំបន់កោះរ៉ុងដែលជួប គ្រោះ ថ្នាក់ ឬមានជំងឺធ្ងន់ធ្ងរ ដែលត្រូវការជួយសង្រ្គោះបន្ទាន់ សុទ្ធសឹង ត្រូវបាន ក្រុមការងារ សង្គ្រោះGTVC លោក ឧកញ្ញ៉ា ទៀ វិចិត្រ ប្រើប្រាស់រអូប័រពេទ្យល្បឿនលឿន ដឹកជញ្ជូនមកកាន់មន្ទីរពេទ្យជួយសង្រ្គោះទាន់ពេល  វេលា ដោយមិនគិត ថ្លៃ  និងមានអ្នកជំងឺខ្លះមានជីវភាពក្រីក្រ ត្រូវបាន លោកឧកញ្ញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ ថវិកា សំរាប់ទុកប្រើប្រាស់ក្នុងពេលសម្រាកព្យាបាល និងរ៉ាប់រងថ្លៃព្យាបាល បន្ថែមទៀត៕

(ដោយ នាគសមុទ្រ)