អ្នកឧកញ៉ា ទៀ វិចិត្រ ៖ជនរងគ្រោះលើទូកកន្ទុយវែងចំនួន០៤នាក់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា ខណៈទូករបស់ពួកគេជួបគ្រោះថ្នាក់លិចក្នុងលំហសមុទ្

0

ក្រុងកោះរ៉ុង៖អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ថាហេតុការណ៏លិចទូកកន្ទុយវែងដឹកគឿងសំណង់ខាង លើនេះបាន កើត ឡើងនៅវេលាម៉ោង១៨និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នៅចំនុចមុខផែរំដួល ប្រហែលជាមួយ គីឡូម៉ែត្រ ស្ថិតនៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុងខណៈអាកាសធាតុមានធ្លាក់ ភ្លៀងនិងមានខ្យល់ កន្ត្រាក់ខ្លាំង។

ករណីនេះភ្លាមៗ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC សហការជា មួយ សម្ថកិច្ច ទៅជួយសង្គ្រោះ មនុស្សចំនួន០៤នាក់ដែលជិះនៅលើទូកបានទាន់ពេលវេលា ដោយសុវត្ថិភាព។

ជនរងគ្រោះមានឈ្មោះ១- សូត មីន អាយុ៤០ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិ ទឹកចេញ ឃុំបឹងតា ព្រហ្ម ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ មុខរបរ (អ្នកបើកទូកកន្ទុយវែង)។២-ឈ្មោះ មៅ សម្បត្តិ អាយុ២៩ ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិ ត្រពាំងភ្លាំង ឃុំត្រពាំងភ្លាំង ស្រុក ឈូក ខេត្ត កំពត់ មុខរបរ កម្មករសំណង់ (អ្នករួម ដំណើរ )។៣-ឈ្មោះ ហាច ហ៊ីម អាយុ៣២ ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិ ត្រពាំងភ្លាំង ឃុំត្រពាំង ភ្លាំង ស្រុក ឈូក ខេត្ត កំពត់ មុខរបរ កម្មករសំណង់ (អ្នក រួម ដំណើរ )។៤-ឈ្មោះ ស៊ីម យ៉ាត អាយុ៣២ ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុងមុខរបរ ជាងជួលជុលទូរស័ព្ទ  (អ្នក រួម ដំណើរ )។

ជុំវិញហេតុការណ៏លិចទូកនេះបើតាមការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថាទូកន្ទុយវែងដឹកសម្ភារៈ សំណង់ខាងលើបានចេញពីផែកោះព្រាប ក្រុងព្រះសីហនុ វេលាម៉ោង ១៦និង៥០នាទីរសៀលថ្ងៃទី១៦ខែ វិច្ឆិកាឆ្នាំ ២០២៣លុះមកដល់ចំណុចកើតហេតុខាង លើអាកាសធាតុមានធ្លាក់ភ្លៀងនិងមានខ្យល់ កន្ត្រាក់ ខ្លាំងក៏បណ្ដាល អោយទូកលិចបាត់ភ្លាមៗក្នុងពេលនោះតែម្តង៕នាគសមុទ្រ