អភិបាលស្រុកស្ទោង អញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព អតីតយុទ្ធជនកម្ពុជានៅភូមិកំពង់ចិន ស្រុកស្ទោង

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុកស្ទោង ព្រមទាំងអនុប្រធាន និងសមាជិកសមាជិកា បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព លោកអនុសេនីយ៍ត្រី
ស្រី គឹមសួរ មរណភាពនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ដោយរោគាពាធ រស់នៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនេះដែរ លោកប្រធានសមាគម ក៏បានសម្តែងនូវសមាណចិត្តក្រៀក្រំក្រៃលៃង ជាមួយគ្រួសារសព ដែលបានបាត់បង់នូវឪពុក ប្តី បង ប្អូន និងមិត្តភក្តិជាមេគ្រួសារ ទីគោរពស្រឡាញ់ ទាំងអាឡោះអាល័យមិនអាចកាត់ថ្លៃបាន មិនអាចត្រលប់មកជួបជុំគ្នាវិញឡើយ។

ជាចុងបញ្ចប់គ្រួសារសព លោកអនុសេនីយ៍ត្រី ស្រី គឹមសួរ បានថ្លែងអំណរគុណក្រៃលែងដល់លោក អភិបាលស្រុកស្ទោង និងសហការីព្រមទាំងសមាជិកសមាជិកា ដែលបានយកចិត្តទុក្ខដាក់និងចូលរួមរំលែកទុក្ខគ្រួសារគាត់នៅពេលនេះ សូមជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ផងដែរថា ក្នុងនោះលោកអភិបាលស្រុកក៏បានប្រគល់ជូននូវថវិកាចំនួន៤,០០០,០០០រៀល (បួនលានរៀលគត់) ដែលជាថវិការបស់សមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់គ្រួសារសពជាការំលែកទុក្ខ និងសម្រាប់ចាត់ចែងធ្វើបុណ្យសព តាមប្រពៃណីព្រះពុទ្ធសាសនាផងដែរ។