ជាងផ្សារដំបូលមិនប្រយ័ត្នលើកដែកប៉ះខ្សែកាបឆក់ធ្លាក់ស្លាប់ម្នាក់ករណីខ្សែរភ្លើងឆក់បណ្តាលអោយស្លាប់ភ្លាមៗ

ជាងផ្សារដំបូលមិនប្រយ័ត្នលើកដែកប៉ះខ្សែកាបឆក់ធ្លាក់ស្លាប់ម្នាក់ករណីខ្សែរភ្លើងឆក់បណ្តាលអោយស្លាប់បានបង្កការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅភូមិអូររំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សពជនរងគ្រោះឈ្មោះ ស៊ុយ ឡៃស៊ីម ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាងផ្សារដែក នៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ !
បើយោងតាមការឆ្លើយបំភ្លឺរបស់ឈ្មោះ ឈិន ឈឿន និងឈ្មោះ អៀង ហ៊ុន ជាប្រពន្ធបានឲ្យដឹងថា: ពួកគេជាមេជាងសំណង់និងផ្សារដែក ដូច្នេះហើយបានជាកាលពីថ្ងៃទី១៣ មិថុនា ២០២២ ពួកគាត់និងជនរងគ្រោះឈ្មោះ ស៊ុយ ឡៃសុីម បានម៉ៅការធ្វើផ្ទះឲ្យឈ្មោះ ប៉ិច ស្រស់ នៅភូមិអូររំដេង ឃុំត្រពាំងឫស្សី ខាងលើ ជារៀងរាល់ថ្ងៃគាត់និងឈ្មោះ ស៊ុយ ឡៃស៊ីម ទៅធ្វើការផ្សារដែកធម្មតាពុំមានរឿងអ្វីឡើយ នៅមុនពេលកើតហេតុនៅថ្ងៃទី២០ មិថុនា ២០២២ ពួកគាត់បាននាំគ្នាទៅធ្វើផ្ទះដដែលនោះបន្តទៀត ដោយឲ្យប្រពន្ធរបស់គាត់នៅខាងក្រោមចាំហុចដែក ចំណែករូបគាត់និងឈ្មោះ ស៊ុយ ឡៃស៊ីម ឡើងទៅលើដំបូល ដោយអង្គុយម្ខាងម្នាក់ដើម្បីផ្សារដែក (នៅចុងដើម) លុះដល់វេលាម៉ោងប្រហែល ៩,០០នាទីជនរងគ្រោះឈ្មោះ ស៊ុយ ឡៃស៊ីម លើកដែកឡើងលើមិនបានប្រយ័ត្នក៏ទៅប៉ះនិងខ្សែកាបស្រាតឆក់ជនរង
គ្រោះប្រកាច់ធ្លាក់ពីលើដំបូលមកដី ប្រពន្ធរបស់គាត់ឃើញដូច្នេះបានរត់ទៅជួយគ្រា ហើយរូបគាត់ក៏ចុះពីលើដំបូលមកដឹកឈ្មោះ ស៊ុយ ឡៃស៊ីម ទៅមន្ទីរពេទ្យខេត្ត ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ចំណែកឈ្មោះ អៀន គូល័រ ត្រូវជាប្រពន្ធសពបានឲ្យដឹងថា: នៅថ្ងៃទី ២០ មិថុនា ២០២២ គាត់បានចេញទៅធ្វើការនៅរោងចក្រឡាំងសុង ភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ចំណែកប្ដីរបស់គាត់ចេញទៅផ្សារដែកនៅភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រាប់តែម៉ោងប្រហែល០៩.៣០នាទី ឈ្មោះ អៀង ហ៊ុន បានតេប្រាប់ថា ប្ដីរបស់គាត់ត្រូវខ្សែភ្លើងឆក់ហើយកំពុងដឹកទៅមន្ទីរពេទ្យ ឮដូច្នេះ ភ្លាមនោះគាត់ក៏សុំគេចេញពីកន្លែងធ្វើការទៅរកប្ដី តែមិនទាន់បានជួបប្តីផង ត្រូវបានឈ្មោះ អៀង ហ៊ុនបានប្រាប់ថា ប្តីនាងស្លាប់បាត់ហើយ គេកំពុងតែដឹកសពរបស់គាត់យកទៅផ្ទះនៅឯភូមិទៀមចាស់ ឃុំកំពង់ស្វាយ ។
បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចយើង បានសហការជាមួយប៉ុស្តិ៍ អាជ្ញាធរដែនដី គ្រូពេទ្យ ចុះពិនិត្យដល់កន្លែងកើតហេតុ និងពិនិត្យសាកសព ឃើញមានដែកជ្រុងទំហំ 40cmx80cm ប្រវែង 6m គ្រោងដែកផ្សារតម្លើងកំពស់ 4m ហើយនៅពីខាងលើមានខ្សែភ្លើង (ខ្សែកាបស្រាត) រត់កាត់ពីទិសខាងត្បូង ទៅជើងកំពស់ប្រហែលជា១០ម ពីដី ។
ការពិនិត្យសព:ផ្នែកក្បាល: សពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ នៅលើទ្រូងរហូតដល់ពោះ លើដៃស្ដាំ និងលើភ្លៅឆ្វេងផ្នែកខាងក្រោយមានស្នាមឆេះខ្លោចដាច់រលាត់ស្បែក ជាស្លាកស្នាមប៉ះនិងដែកជ្រុងទំហំ 40x80cm ប្រវែង6m (ដែកប៉ះខ្សែភ្លើងឆ្លងចរន្តអគ្គិសនី) ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ សន្និដ្ឋានសពស្លាប់បណ្តាលមកពីឆក់ខ្សែភ្លើង សពយើងប្រគល់់ជូនឪពុកម្តាយសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ដោយ ថុក សុខា