បុរសម្នាក់ ចូលចិត្ដផឹកស្រាប៉ះពាល់ដល់សរសៃប្រាសាទ បែជាទៅធ្វើអត្តឃាតសម្លាប់ខ្លួន ដោយចងក

ខេត្តឧត្ដរមានជ័យ ៖ ផឹកស្រាច្រើនពេក ធ្វើអោយប៉ះពាល់ដល់សរសៃប្រាសាទ បានធ្វើអោយបុរសម្នាក់ មានកាតគិតខ្លី រហូតដល់ធ្វើអត្តឃាតសម្លាប់ខ្លួន ដោយចងក ស្លាប់បាត់បង់ជីវិត ។

មន្រ្ដីនគរបាលស្រុកអន្លង់វែងបានអោយដឹងថា ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ៥.០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ មានករណីធ្វើអត្តឃាត(ចងក)សំលាប់ខ្លួន កើតឡើងនៅក្នុង ភូមិគោគសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សពជនរងគ្រោះ ឈ្មោះ រួន រេត ភេទប្រុសអាយុ២៣ឆ្នាំ មានមុខរបរធ្វើស្រែ រស់នៅក្នុងភូមិកើតហេតុខាងលើ។ បានយកខ្សែរអង្រឹងពណ៏ខៀវ ប្រវែង ៣ម៉ែត្រ ទៅចងករជាប់ជាមួយធ្នឹមផ្ទះកំពស់ ០២ម៉ែត្របណ្តាលអោយស្លាប់ នៅនិងកន្លែងកើតហេតុ។
មូលហេតុ បណ្តាលមកពីផឹកស្រាច្រើន ធ្វើអោយប៉ះពាល់ ដល់ ប្រព័ន្ធសរសៃប្រសាទ ទើប គិតខ្លី ចងកសម្លាប់ខ្លួនតែម្ដង។
ក្រោយពីសមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យជុំបាញ ត្រួតពិនិត្យធ្វើកោសលវិច័យ បានបញ្ជាក់អោយដឹងថា សពជនរងគ្រោះពិតជាបានស្លាប់ដោយសារការចងកសម្លាប់ខ្លួនពិតប្រាកដមែន។
បច្ចុប្បន្ន សពជនរងគ្រោះខាងលើត្រូវបានប្រគល់អោយក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ:ចាន់ ធី