អាជ្ញាធរ និងប្រជាពលរដ្ឋនៅភូមិកងមាសស្នើសុំអាជ្ញាធរខេត្ត និងជំនាញពាក់ព័ន្ធជួយជួសជុលផ្លូវលំរងការខូចខាតជាង៧ គីឡូម៉ែត្រព្រោះផ្លូវនេះមានប្រជាពលរដ្ឋប្រើប្រាស់ជាង ១០ភូមិពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ខ្លាំងណាស់ នៅក្នុងស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ ផ្លូវលំគ្រួសក្រហមជាង ៧ គីឡូម៉ែត្រ ចេញពីភូមិចុងឈើត្រាចឃុំទៅកាន់ភូមិកងមាស ឃុំគោកប ន្ទាយ ស្រុករលាប្អៀរ កំពុងរងការខូចខាតជាងមួយឆ្នាំមកហើយលំបាក្នុងការធ្វើដំណើរយ៉ាងខ្លាំង ។

ប្រជាពលរដ្ឋនិងអាជ្ញា ធរភូមិគោរពស្នើសុំអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធមេត្តា
ជួយជួសជុលផ្លូវខាងលើនេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋជាង ១០ភូមិ រាប់ពាន់គ្រួសារ បានធ្វើដំណើរឆ្លងកាត់ងាយស្រួល ផង។

ទាក់ទងនឹងករណីខាងលើនេះ លោក ណុប ហូយ មេភូមិកងមាសរួមនិងអាចារ្យគណៈកម្មាធិការវត្តកងមាស នៅរសៀលថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២២បាននិយាយឲ្យក្រុមអ្នកយកព័ត៌មានយើងឲ្យដឹងថាផ្លូវមួយខ្សែនេះមានប្រវែងជាង៧ គីឡូម៉ែត្របានរងការខូចខាតយ៉ាងខ្លាំងអស់រយៈពេលជាងមួយឆ្នាំមកហើយ ពុំមានខាង
ណាជួសជុលឡើយ ធ្វើអោយប្រជាពលរដ្ឋជួបលំបាកក្នុងការដឹកជញ្ជូនកសិផលនឹងធ្វើដំណើរយ៉ាងខ្លាំងទៅកាន់ទីផ្សារ និងបណ្ឌលសុខភាព។

លោកមេភូមិបានបញ្ជាក់ទៀតថាប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវខាង លើនេះរួមមានជាង១០ភូមិគឺ ភូមិកងមាស ភូមិអន្លង់ភេ ភូមិអន្លង់អក ភូមិភ្លងភូមិគៀនតាម៉ា ភូមិកំពង់អុស ភូមិព្រែកយួន ភូមិពាម ឆ្កោក ភូមិថ្មី ភូមិកោះធំ ភូមិទន្លេក្រៅ បើគិតជាគ្រួសារមានរាប់ពាន់គ្រួសារ ដែលពួកគាត់សុទ្ធតែសំ ណូមពរសុំឲ្យជួសជុលផ្លូវខាងលើនេះ។

ដូចនេះបងប្អូនប្រជាពលរដ្ឋរួម និងអាជ្ញាធរគោរពស្នើសុំអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធមេត្តា ជួយចុះមកពិនិត្យមើលនិងជួយជួសជុលផ្លូវខាងលើនេះគាត់បានធ្វើដំណើរដោយងាយស្រួលឡើងវិញដោយអនុគ្រោះផងចុះ ៕ សុខ គឹមសៀន