បើករថយន្ដបែនដឹកដីចុះពីលើភ្នំដងរ៉ែក ដាច់ហ្វាំងក្រឡាប់ជាច្រើនត្រឡប់បណ្ដាលអោយតៃកុងឡានស្លាប់បាត់បង់ជីវិត

ខេត្ដឧត្ដរមានជ័យ៖ បុរស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណះបើករថយន្ដបែន ដឹកដីចុះមកពីលើភ្នំដងរ៉ែក ដាច់ហ្វាំងក្រឡាប់ជាច្រើនត្រឡប់។

ហេតុការណ៍នេះបានកើតឡើថ នៅវេលាម៉ោង ១១ :៣០នាទីថ្ងៃទី ៣០ ខែមិថុនា ២០២២ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

មន្រ្ដីនគរបាលផែនចរសចរណ៍អធិការដ្ឋានស្រុកអន្លង់វែងបានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅផ្លូវជាតិលេខ ៦៧ ចន្លោះបង្គោលលេខ ១៣១ និង ១៣២ នៅភូមិ ជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុក អន្លង់វែង ខេត្ត ឧត្ដរមានជយ័។ បង្កឡើងដោយរថយន្ត បែនដឹកដី ម៉ាក FUSO ព៌ណ ផ្ទៃមេឃលាយ ស ពាក់ផ្លាកលេខ តាកែវ ៣ A ២៦៦៩ បានបើកចុះពីលើភ្នំ ដាច់ហ្វាង បណ្តាលបុកបង្កានដៃក្រឡាប់ធ្លាក់ចុះក្រោម អ្នកបើកបរ ឈ្មោះ យាន សុជាតិ ភេទ ប្រុស អាយុ ៣៦ឆ្នាំ មុខរបបើកបរ រស់នៅ ភូមិបន្ទាយចាស់ ឃុំស្លរក្រាម
ក្រុងសៀមរាប ខេត្តសៀមរាប ( ស្លាប់ )រថយន្ត និង អ្នកស្លាប់ នៅកន្លែងកើតហេតុ រងចាំក្រុមគ្រួសារ មកយកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ចាន់ ធី