ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំងបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង

កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នៅសាលាក្រុងកំពង់ឆ្នាំង បើកវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភា លោក ឡុង សាងៀម ប្រធានក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង និង លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកលោកស្រីសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្ត ការិយាល័យជំនាញក្រុង អាជ្ញាធរសង្កាត់ សមត្ថកិច្ចមូនដ្ឋាន ប្រធានភូមិ និងប្រជាការពារចូលរួមផងដែរ។

លោក ឡុង សាងៀម ប្រធានក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង បានថ្លែងថាៈ ដើម្បីតាម
ដានការអនុវត្តអោយមានប្រសិទ្ធភាព ផែនការសកម្មភាព និង ភាពរីកចំរើន របស់រដ្ឋបាលក្រុងកំពង់ឆ្នាំង ក៏ដូចជាចង់ ដឹងពីបញ្ហាទុក្ខកង្វល់ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុង ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំងបានរៀបចំ វេទិកាផ្សព្វផ្សាយ និងពីគ្រោះយោបល់ នេះក្នុង១ឆ្នាំម្តងជារៀងរាល់ឆ្នាំ សម្រាប់ធ្វើពិធីនេះ ។

នៅក្នុងពីធីនេះបានផ្តោតជាសំខាន់លើបញ្ហា ប្រឈមនានា ដែលកំពុងកើតមានឡើងក្នុងមូលដ្ឋាន នីមួយៗនៅសង្កាត់ទាំង៤ក្នុងក្រុងកំពង់ឆ្នាំង ដើម្បីដោះស្រាយ និង ប្រសិនបើការដោះការស្រាយនោះមិនទាន់បាន ត្រូវបន្តអោយថ្នាក់ខេត្តដោះស្រាយហេតុនេះ លោកសូមអោយ អាជ្ញាធរដែនដី លើកពីបញ្ហាដែលកើតមានឡើង ក្នុងភូមិ សង្កាត់របស់ខ្លួនមកបញ្ជាក់ ក្នុងវេទិកានេះ ដើម្បីអោយមន្ត្រីជំនាញពាក់ពន្ធ័ និង លោកអភិបាល
ក្រុងជួយដោះស្រាយ។

ក្នុងវេទិកានោះអាជ្ញាធរមូលដ្ឋានព្រមទាំងតំណាងអោយប្រជាពលរដ្ឋបានលើកឡើងនូវសំណួរនិងសំណូមពរមានចំនួន១៦សំណួរនិងសំណូមពរក្នុងនោះអង្គអង្គវេទិកាបានដោះស្រាយជូនអាជ្ញាធរមូលដ្ឋានព្រមទាំងតំណាងអោយប្រជាពលរដ្ឋបានចំនួន១៥ សំណួរនិងសំណូមពរនៅមួយសំណួរទៀតគឺកំណត់ព្រំ
ប្រទល់ដី គណអធិបតីបានអោយជំនាញសិក្សាស្រាវជ្រាវស្របតាមច្បាប់ដើម្បីបំភ្លឺជូននៅពេលក្រោយ។

លោក យិន សាវ៉េន អភិបាលក្រុង បានធ្វើការសំណូមពរដល់អាជ្ញាធរមូលដ្ឋានដែលតំណាងអោយប្រជាពលរដ្ឋនៅសង្កាត់ ទាំងបួនក្នុងក្រុងកំពង់ឆ្នាំងសូមចូលរួមសហការជាមួយអាជ្ញាធរក្នុងការអភិវឌ្ឍនៅតាមគោលដៅដែលជាផែនសកម្មភាពរយះពេល៥ឆ្នាំរបស់សង្កាត់ដើម្បីអោយគំរោងអភិវឌ្ឍន៍ ទទូលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក យិន សាវ៉េន បានអំពាវនាវអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធានាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនអោយបានល្អ និង បន្តផ្សព្វផ្សាយអោយប្រជាពលរដ្ឋចូលរួមសម្អាតអនាម័យនៅតាមគេហដ្ឋានរបស់ខ្លួនដើម្បីសុខមាល
ភាពទាំងអស់គ្នា។

ជាពិសេសត្រូវបន្តប្រុងប្រយ័ត្នខ្ពស់និងធ្វើអនាម័យជាប់ជាប្រចាំដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានម៉ឺងម៉ាត់និងអនុវត្តអោយបានជាប់ជាប្រចាំនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីគឺ៣កុំ និង ៣ការពារ ដើម្បីបង្ការ និង ការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩កុំអោយកើតមានក្នុងគ្រួសារ និង សហគមន៍របស់ខ្លួន ជាពិសេសត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងទាំងអស់គ្នាតាមការកំណត់របស់ក្រសួងសុខាភិបាល៕សុខ គឹមសៀន