សហគមន៍នេសាទព្រែកត្នោត រងការរំលោភបំពាន យកធ្វើជាកម្មសិទ្ធិ

ខេត្តកំពត ៖ ប្រភពមួយបាន ឱ្យដឹងថាដីព្រៃកោងកាង ជាដីសហគមន៍នេសាទ ព្រែកត្នោត ឋិតនៅភូមិព្រែ ក ត្នោត សង្កាត់ ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត កំពុងរងកាចាក់ រំលោភបំពាន យកធ្វើជាកម្ម សិទ្ធិ ពីសំណាក់ ក្រុមឈ្មួញ អ្នកមានលុយមួយចំនួន បានឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ហើយនាំគ្នាបិទបាំង មិនរា យការណ៍ ជូនឯកឩត្តម អភិបាល ខេត្ត រក្សាភាពស្ងៀមស្ងាត់ ទើបតែបែកធ្លាយនៅថ្ងៃនេះ ដល់ក្រុងអ្នក យកព័ត៌មាន។

ប្រធានមន្ទីរ បរិស្ថានខេត្តកំពត លោ ក អេង ប៉ូឡូ បានប្រាប់អ្នកយកព័ត៌ មានយើងឱ្យដឹងថា សូមសួរទៅថាអាជ្ញាធរក្រុង និងខេត្ត ពិសេសទៅ ទៀត សួរទៅខាងមន្ទីរ កសិកម្មរុក្ខាប្រព្រម៉ាញ និងនេសាទ ទៅ លោក បានបន្តទៀតថា តំបន់នោះ វាមិន មែនឋិតនៅតំបន់ការពារ ធម្មជាតិនោះទេ។

សារព័ត៌មានយើង បានភ្ជាប់ទូរស័ព្ទលោកស្រី ងិន ផលរ័ត្ន អភិបាល ក្រុ ងបូកគោ ដើម្បីសុំការបំភ្លឺពាក់ ព័ន្ធបញ្ហារ ចាក់ដីរំលោភយកព្រៃ កោង កាង ដែលជារបស់សហគមន៍នេសា ទព្រែកត្នោត ប៉ុន្តែទូរសព្ទរបស់ លោ ក ស្រី ខលចូលហើយ មិនមានអ្នក លើក។

ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក ចាន់រិទ្ធិ ប្រាប់អ្នកយ កព័ត៌មានថា កុំសួរមកគាត់ សួរទៅឯកឩត្តម អភិបាលខេត្តទៅ បានដឹងច្បាស់ ព្រោះ ឯកឧត្តម អភិបាល ខេ ត្ត គាត់បានទំនាក់ ទំនងជាមួយ អ ភិបាលក្រុង តាមប្រព័ន្ធអាយ កូមរួចហើយ។

អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅធនិន បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី១២ ខែ កក្កដានេះថា ចាំខ្ញុំសួរទៅ ខាងជលផល និងខាងសហ គមន៍សិន ព្រោះអីខ្ញុំមិនទាន់ដឹងថា ការចាក់ដីនេះ គេបម្រុងធ្វើអ្វីនោះទេ ហើយខ្ញុំក៏អរគុណណាស់ ដែលប្អូនបានសួរមកនេះ។