បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​រហូត​ដល់​ថ្នាក់​ទៅ​ឈរ​កាន់​បង្កាន់ដៃ​ថ្ម​មុខផ្ទះ​ជាន់​ទី​១​រអិល​ដៃ​ធ្លាក់ចុះ​មក​ដី​របួស​ធ្ងន់ធ្ងរ​

0

​ភ្នំពេញ​-​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​បាន​រងរបួស​ធ្ងន់ធ្ងរខ​ណះពេល​ស្រវឹងស្រា​ជោកជាំ​ទៅ​ឈរ​កាន់​បង្កាន់ដៃ​ថ្ម​នៅមុខ​ផ្ទះ​ជាន់​ទី​១​បណ្តាល​អោយ​រអិល​ដៃ​ធ្លាក់ចុះ​មក​ដី ដែល​ហេតុការណ៍​នេះ​បង្ក​អោយមាន​ភាព​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​នឹង​១០​នាទី​យប់​នៅ​ចំណុច​ផ្ទះ​លេខ​១០៦A ផ្លូវ​៥៩២

ស្ថិតក្នុង​សង្កាត់​បឹង​កក់​ទី​២​ខណ្ឌ​ទួលគោក​។ បុរស​ជនជាតិ​អូសស្ត្រាលី​ខាងលើ​ឈ្មោះ​អេ​ឡិច ស៊ី អាយុ​៣២​ឆ្នាំ ជា​គ្រូបង្រៀន​ភាសា​អង់ក្លេស​នៅ​វិទ្យាស្ថាន​ឯកជន​មួយ​ស្នាក់នៅ​ផ្ទះជួល​ជាន់​ទី​១​កើតហេតុ​ខាងលើ​។ តាម​ការ​អោយដឹងពីរ​នារី​ជា​មិត្តភក្តិ​បុរស​ជនជាតិ​អូស្ត្រាលី​ខាងលើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​សមត្ថកិច្ច​នឹង​ក្រុម​អ្នក​យក​ពត៏មាន​ថា មុនពេល​កើតហេតុ​រូប​គាត់​បាន​ឃើញ​បុរស​ជនជាតិ​អូស្ត្រាលី​ខាងលើ​បាន​អង្គុយ​ផឹកស្រា​បៀរ​តែម្នាក់ឯង​នៅក្នុង​ផ្ទះ តាំងពី​ម៉ោង​យ​៥​ល្ងាច​រហូតដល់​ម៉ោង​កើតហេតុ​ខាងលើ​មិនដឹង​ជា​យ៉ាងម៉េច​ក៏​បាន​មក​ឈរ​កាន់​បង្កា​ន់​ដៃ​ថ្ម​នៅ​ខាង​មុខ​ផ្ទះ​ជាន់​ទី​១​នោះ​បណ្តាល​អោយ​រអិល​ដៃ​ធ្លាក់​មក​ដី​បែកក្បាល​ហូរឈាម កក្លាក់​របួស​ធ្ងន់ធ្ងរ ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរៗ​នោះ​ជួយ​ធ្វើ​ចលនា​ដង្ហើម​នឹង​ហៅ​សមត្ថកិច្ច​នឹង​រថយន្ត​សាមុយ​មក​ដឹក​យក​ជនរងគ្រោះ​ខាងលើ​យកទៅ​ធ្វើការ​សង្គ្រោះ​។​នារី​ជា​មិត្តភក្តិ​បុរស​ជនជាតិ​អូស្ត្រាលី​រូបនោះ​បាន​បញ្ចាក់​អោយដឹង​ទៀត​ថា​ការ​ដែល​បុរស​ជនជាតិ​អូសស្ត្រាលី​នេះ​១​ថ្ងៃៗ​ផឹក​តែ​ស្រា​ស្រវឹង​រៀងរាល់​ថ្ងៃ​នឹង​មកពីរ​រូប​គេ​រង​សម្ពាត់​ផ្លូវ​ចិត្ត​ខ្លាំង​ពេក​រហូតរ​ក​វិធី​ដោះស្រាយ​មិនបាន ពីរ​ព្រោះ​រៀលថ្ងៃ​រូបគាត់​តែងតែ​ឃើញ​បុរស​បរទេស​រូប​នោះ​ផឹកស្រា​ជាប្រចាំ​ពេល​គាត់​សួរថា​កើត​អី​បុរស​បរទេស​រូបនោះ​បាន​ត្រឹមតែ​ប្រាប់​ថា​រូបគេ​មាន​បញ្ហា​ជាមួយ​គ្រួសារ​ជាច្រើន​នៅ​ឯល​ប្រទេស​គេ​ដោយ​ដោះស្រាយ​គ្នា​មិន​ត្រូវ​ទើប​គេ​មក​រស់នៅ​ឯល​ស្រុក​ខ្មែរ​តែម្តង់ទៅ ហើយ​រូបគាត់​បាន​សួរ​ថា​មាន​បញ្ហា​អី​ជាមួយ​គ្រួសារ​នៅ​ឯល​ប្រទេស​កំណើត តែ​បុរស​បរទេស​នោះ​មិន​ព្រម​ប្រាប់​ទេ ហើយក៏​មិន​ព្រម​អោយ​នរណា​ដឹង​នឹង​ជួយ​ដោះស្រាយ​ដែរ ។​
​តែ​បើ​តាម​ការ​អោយ​ដឹង​ពីរ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរៗ​នោះ​បាន​អោយដឹងថា​មុនពេល​កើតហេតុ​រូប​គាត់​បាន​ឃើញ​បុរស​ជនជាតិ​អូស្ត្រាលី​ខាងលើ​នោះ​បាន​មក​រស់នៅ​ក្នុង​ផ្ទះ​ខាងលើនេះ រយះពេល​៣​ខែ​មក​ហើយ​ដោយ​រយះពេល​៣​ខែ​នោះ​គាត់​ឃើញ​បុរស​ជនជាតិ​អូស្ត្រាលី​នោះ​ស្រវឹងស្រា​ជា​រៀងរាល់ថ្ងៃ​តែម្តង់ លុះដល់​យប់​កើតហេតុ​ក៏​ឃើញ​បុរស​ជនជាតិ​អូស្ត្រាលី​នោះបាន​អង្គុយ​ផឹកស្រា​បៀរ​នៅក្នុង​ផ្ទះ​របស់​ខ្លួន​នៅ​ជាន់​ទី​១ ដោយ​ផឹក​ស្រា​អស់​ជាច្រើន​កំប៉ុង ក៏បាន​ដើរ​មក​ឈរ​កាន់​បង្កាន់ដៃ​នៅមុខ​ផ្ទះ​ដោយ​គាត់​ស្រវឹង​ខ្លាំងពេក​ក៏​កាន់​បង្កាន់ដៃ​នោះ​មិន​ជាប់​បណ្តាល​អោយ​រអិល​ដៃ​ក៏​ធ្លាក់​មក​ដី​បែកក្បាល​ហូរ​ឈាម​កក្លាក់​រងរបួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន​នៅ​គ្លីនិច​ឯកជន​មួយ​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ខណ្ឌ​ទួលគោក​កំពង់ធ្វើការ​ទាកទង​ទៅ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ដើម្បី​ស្វែងរក​ក្រុមគ្រួសារ​ជនរងគ្រោះ​ខាងលើ​ផងដែរ​៕
a