ស្រវឹងធ្លាក់ភ្នែក​បើក​ម៉ូតូ​បុក​គូទ​រថយន្ត​ស៊ិន​ទ្រី ឈប់​ប្រមូល​សំរាម របួស​ធ្ងន់ធ្ងរ​

0

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ ខណៈពេល​ស្រវឹងស្រា​ជោកជាំ​បើក​ម៉ូតូឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ហើយ​រេ​ចង្កូត​ទៅបុក​គូទ​រថយន្ត​ប្រមូល​សំរាម​ក្រុមហ៊ុន ស៊ិន​ទ្រី មួយ​គ្រឿង​ដែល​ឈប់​នៅ​លើ​ផ្លូវ​ដើម្បី​ប្រមូល​សំរាម កាល​វេលា​ម៉ោង​៩​នឹង​៤៥​នាទី​យប់ ថ្ងៃទី​១៤ ខែ​

កញ្ញា​ឆ្នាំ​២០១៤ តាម​បណ្តោយ​មហាវិថី​សហព័ន្ឋរុស្ស៊ី ទល់មុខ​ខ្លោងទ្វារវត្ត​ទឹកថ្លា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្ត​សញ្ញា​របស់​បុរស​ស្រវឹងស្រា​រងរបួស​ធ្ងន់​នៅឡើយ​ទេ​។​
​ប្រភព​ពត៏មាន​នៅ​កន្លែងកើតហេតុ​បានអោយ​ដឹងថា​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់​បើក​ម៉ូតូឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1B-2501 ធ្វើដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​មហាវិថី​សហព័ន្ឋរុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​បាន​ព្យាយាម​បើក​វ៉ា​ម៉ូតូ​មួយ​គ្រឿង​នៅ​ពីមុខ​ទើប​បាន​រេ​ចង្កូត​ទៅបុក​គូទ​រថយន្ត​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ិន​ទ្រី​មួយ​គ្រឿង​ដែល​ឈប់​នៅ​លើ​ផ្លូវ​ដើម្បី​ប្រមូល​សំរាម ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​អោយ​បុរស​ស្រវឹងស្រា​ជោកជាំ​នោះ​រងរបួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​គ្លីនិច​ឯ​កមួយ​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​រងចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​ជួសជុល ចំណែក​រថយន្ត​ស៊ិន ទ្រី​មិន​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​ទេ​ពីព្រោះ​សមត្ថកិច្ច​ទុកអោយ​រថយន្ត​ខាងលើ​ប្រមូល​សំរាម​៕

a