សមត្ថកិច្ចស្រុកសំបូរ ខេត្តក្រចេះ រឹបអូសឈើពីរប្រភេទបានជាង ២៤០កំណាត់ !

ខេត្តក្រចេះ÷ ឈើប្រណិត និងឈើអាប្រភេទលេខ១ ប្រមាណជាង២៤០កំណាត់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបរឹបអូសនៅទីតាំង ៣កន្លែងផ្សែងគ្នា ។
ប្រតិបត្តិការនេះ កម្លាំងចម្រុះបានធ្វើឡើង រយៈពេល ២ថ្ងៃបន្តបន្ទាប់គ្នា គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ កក្កដា ២០២២ ស្ថិតនៅចំនុចភូមិព្រែកគ្រៀង ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍នេះ មានការដឹកនាំដោយ លោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្តការអមសាលាដំបូងខេត្តក្រចេះ លោក រ៉ាបូរ៉ាន់ឌី រឹបអូសឈើប្រណិត និងឈើលេខ១ បានជាច្រើនម៉ែត្រគូប នៅទីតាំ ៣កន្លែងដាច់ដោយឡែកពីគ្នា។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា វត្ថុតាងដែលសមត្ថកុច្ចដកហូតបានក្នុងពេលនោះ មានឈើប្រណិត និងឈើលេខ១
ឈើបេង និងសុក្រម)សរុប ២៤១ដុំ ក្នុងនោះមានឈើប្រណិតប្រភេទឈើបេង ៥០ដុំ ក្នុងនោះ ទីតាំងទី១ ដកហូតនៅផ្ទះឈ្មោះ វ៉ាន់ គឹមឆេង ភេទប្រុស អាយុ ៧២ឆ្នាំ ជាគណ:កម្មាការអាចារវត្តព្រែកគ្រៀង ឈើបេង ៥០ដុំ និងឈើសុក្រម ១៣៧ដុំ។ ទីតាំងទី២ ក្នុងដីលំនៅដ្ឋានឈ្មោះ វ៉ាន់ ពិសី ភេទស្រី អាយុ ៤២ឆ្នាំ ឈើសុក្រម ៣៤ដុំ និងទីតាំងទី៣ នៅក្នុងដីលំនៅដ្ឋាន
ឈ្មោះ វ៉ាន់ ពុទ្ធី ភេទប្រុស អាយុ ៤៩ឆ្នាំមុខរបរគ្រូបង្រៀនឈើសុក្រម ចំនួន ២០ដុំ។
យោងរបាយការណ៍ បានបញ្ជាក់ថា ការដកហូតឈើអារជាច្រើនម៉ែត្រគូបខាងលើនេះ គឺជាបទល្មើសធ្វើសន្និធិដោយគ្មានលិខិត
អនុញ្ញាត ពីរដ្ឋបាលព្រៃឈើ នៅភូមិព្រែកគ្រៀង ឃុំវឌ្ឍន: ស្រុកដំបូរ ខេត្តក្រចេះ។
បច្ចុប្បន្ន វត្ថុតាងទាំងអស់ ដែលបានដកហូតបានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើវឌ្ឃន: ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ស្តីពីព្រៃឈើ៕ដោយ÷ឡុង សំបូរ