ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣

កំពង់ឆ្នាំង ÷ ថ្ងៃច័ន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ ដោយបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងប្រធាន អនុប្រធានមន្ទីរស្ថាប័នជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក សរុប៧៩ នាក់ ។

ដំណើរកិច្ចប្រជុំបានលើក របៀបវារ: ចំនួន៧ចំណុចកំណត់ហេតុកិច្ចប្រជុំលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត. របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២២និងលើកទិសដៅការងារសម្រាប់អនុវតបន្តរបស់រដ្ធបាលខេត្ត .របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តរបស់រដ្ឋបាលខេត្ត .សេចក្តីសម្រេចស្តីពីការអនុវត្តចំណូលចំណាយ ថវិកាខេត្តសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ របស់រដ្ឋបាលខេត្កំពង់ឆ្នាំង .គម្រោងចំណូលចំណាយ ថវិការបស់រដ្ធបាលខេត្តសម្រាប់គ្រប់គ្រងឆ្នាំ២០២៣ សេចក្តីរាយការណ៍សង្ខេបដោគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងបញ្ហាផ្សេងៗទៀត ៕សុខ គឹមសៀន