សមត្ថកិច្ចឃាត់ខ្លួនក្រុមនាក់រកស៊ីម៉ាស្សា៤ នាក់ពាក់ព័ន្ធករណីក្លែងបន្លំលួចលុយភ្ញៀវ

កំពង់ឆ្នាំង-:កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២វេលាម៉ោង១២:០០នាទី សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានធ្វើការគាត់ខ្លួនមនុស្ស ៤ នាក់នៅចំណុចហាងម៉ាស្សាកោសជប់យីហោ777 ស្ថិតក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង កើតពាក់ព័ន្ធករណីអំពើលួចលុយ និងសមគំនិត (យកលុយពិតដូដាក់លុយសែន) របស់ភ្ញៀវដែលចូលមកម៉ាស្សា។

ជនរងគ្រោះដែលត្រូវក្រុមទាំង៤នាក់បន្លំនោះមានឈ្មោះ ធន់ សារ៉ាន់ ភេទ ប្រុស អាយុ៤៦ ឆ្នាំទីលំនៅភូមិ ស្រែព្រីង សង្កាត់ កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង បានបាត់លុយចំនួន១៧០០ដុល្លា។ក្រោយពីជនរងគ្រោះដឹងថាបាត់លុយខ្លួនក៏បានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង។

ក្រោយពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះរួចមក លោកឆាយ ខេមរ័ត្ន អធិការក្រុងកំពង់ឆ្នាំងបានចាត់កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ទោ នៅ ផល្លីអធិការ រងទទួលផែនយុត្តិធម៏សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សាម បានចុះដល់កន្លែងកើតហេតុភ្លៀមនិងធ្វើការស្រាវជ្រាវជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ពាក់ព័ន្ធករណីខាងលើនេះមានឈ្មោះ។

១. ឈ្មោះ ឆេន ធិន ភេទប្រុស អាយុ២៣ឆ្នាំ(ជាអ្នកលួចលុយពិតដូរដាក់លុយសែន)
២. ឈ្មោះ ឆេន សារីន ភេទស្រី អាយុ២៩ឆ្នាំ
៣. ឈ្មោះ ស៊ឹម នាង ភេទស្រីអាយុ ២៤ឆ្នា
៤. ឈ្មោះ ទឹម ស្រីរិម ភេទស្រី អាយុ ២៤ អ្នកទាំង៤មានទីលំនៅភូមិពានី ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ បច្ចុប្បន្នស្នាន់នៅកន្លែងកើតហេតុ (អ្នកទាំងបីជាអ្នកសមគំនិតអំពើលួច) និងបានដកហូតវត្ថុតាងរួមមាន លុយសែនចំនួនក្រដាស១០០ដុល្លា ១៧ សន្លឹក លុយដុល្លា ២០០ដុល្លា លុយខ្មែរ ៦,១០០,០០០រៀល ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងសមត្ថកិច្ចកសាងសំណុំរឿងតាមនិតិវិធី