ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន អញ្ជើញ​ទៅ​កាន់បិណ្ឌ​ទី​៨ នៅ​វត្ត គិរី​ចុង​កោះ ស្រុង​គីរីវង់ និង​ប្រគេន​បច្ច័យ ព្រមទាំង​ទេយ្យទាន​ផ្សេងៗ​ដល់​ព្រះសង្ឃ​នៅ​វត្ត ឧទុម្ពរ​ក្រោម ឃុំ​ព្រះបាទ​ជាន់​ជុំ​

0

ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្តតាកែវ និង​លោកជំទាវ ព្រមទាំង​ក្រុម​ការងារ បាន​អញ្ជើញ​ទៅ​កាន់បិណ្ឌ​ទី​៨ នៅ​វត្ត គិរី​

ចុង​កោះ ស្ថិតនៅក្នុង​ឃុំ​គី​រី​ចុង​កោះ ស្រុក​គីរីវង់ ខេត្តតាកែវ​។​

​មានប្រសាសន៍​ទៅកាន់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​ទួល​ប្រគេន​ព្រះសង្ឃ និង​ជម្រាប​ដល់​ប្រជាពលរដ្ឋ​ថា ក្នុង​នាម​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត​តាកែវ ឯកឧត្តម ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​បំផុត​លើ​ការងារ​សំខាន់ៗ​ចំនួន​៣ ចំពោះមុខ ក្នុងនោះ ទី​១ ឯកឧត្តម​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង នូវ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ព្រះ​តេជ​គុណ​ចៅអធិការ​វត្ត​គី​រី​ចុង​កោះ ព្រះនាម​ព្រះ​សុវណ្ណ​បញ្ញា សែម សុ​ផុន ព្រះ​ធម្មធរ​អនុគណ​ស្រុក​គីរីវង់ ដែល​ព្រះអង្គ​ជា​នាយក​អង្គការ​ព្រះពុទ្ធសាសនា​ដើម្បី​សុខភាព នៅ​ទូទាំង​ខេត្តតាកែវ ។

​ជាមួយនឹង​ការកោតសរសើរ​ដល់​ព្រះ​ចៅធិការវ​ត្ត ដែល​មាន​ស្នា​ព្រះ​ហ​ស្ថ ក្នុង​បំពេញ​តួនាទី​ដ៏​សកម្ម​ក្នុង​អង្គការ​មនុស្សធម៌​មួយ​នេះ ដែល​បាន​ធ្វើឲ្យ​មហាជន​ទូទៅ​ទទួលស្គាល់​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​សូម​សំដែង​នូវ​ការលើកទឹកចិត្ត និង​ជម្រុញ​ឲ្យ​ក្រុមការងារ​ចុះ​ជួយ​ស្រុក​គីរីវង់​ទាំងមូល យកចិត្តទុកដាក់​ខ្ពស់ និង​បន្ត​គាំទ្រ ជ្រោមជ្រែង និង​សហការ ក្នុង​ការដឹកជញ្ជូន​អ្នក​ជម្ងឺ ទាំងចាស់ ទាំង​ក្មេង ព្រមទាំង​ជនពិការ​ផងដែរ ក្នុង​ការបន្ត​ដឹកយក​ទៅ​កាន់​មណ្ឌល​សុខភាព និង​ការដឹក​បន្ត​ទៅ​ដល់​មន្ទី​រ​ពេទ្យ​ថ្នាក់ជាតិ (​កម្ពុជា សូ​វៀត​) នៅ​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ និង​ព្យាបាល​បន្ទាន់ ដែល​សកម្មភាព​នេះ គឺ​បង្ហាញ​ឲ្យឃើញ​នូវ​ការលើកកម្ពស់ដ​ល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​ជម្រាប​ទៅ​ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ​ឲ្យ​ពិនិត្យ​បញ្ជី​ឈ្មោះ​ឡើងវិញ ដោយ​សហការ​ជាមួយ​មន្ទីរ​ផែនការ ដើម្បី​បាន​ដឹង​ពី​ចំនួន​មនុស្ស​ចាស់ និង​សហការ​ជាមួយ​អង្គការ​ព្រះពុទ្ធ​សាសនា​ដើម្បី​សុខភាព ប្រយោជន៍​សម្រួល​ដល់​ពួកគាត់​នៅពេល​ជួប​ប្រទះ​បញ្ហា​ជម្ងឺ​តម្កាត់​កើតឡើង ជាមួយនឹង​ការ​តម្រូវឲ្យ​មាន​ការ​ចេញ​ប័ណ្ណ​សុខភាព​ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​បង់ថ្លៃ​សេវា​បណ្តាញ​សង្គមកិច្ច ១​ឆ្នាំ​តម្លៃ​ត្រឹមតែ​៥​ដុល្លារ​ប៉ុណ្ណោះ ដែល​តម្លៃ​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​អំពាវនាវ​ដល់​ក្រុមការងារ​ចុះ​ជួយ​ស្រុក​គីរីវង់​ជា​អ្នកចំណាយ​។​

​ការងារ​អទិភាព​ទី​២ គឺ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏​បាន​លើកទឹកចិត្ត​ដល់​ក្រុមការងារ​ថ្នាក់​ជាតិ​ឲ្យខិត​ខំ​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ជម្រុញ​ចលនា​សហគមន៍​កសិកម្ម និង​សិក្សា​ស្វែងរក​លទ្ធភាព​ដើម្បី​ធានា​សម្រួល​ដោះស្រាយ​បញ្ហា​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​ប្រឈម​នឹង​ការខ្ចីប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ​ឯកជន ហើយ​ពុំ​ទាន់​មានលទ្ធភាព​សង​នោះ គឺ​ក្នុង​នយោបាយ​របស់​រាជរដ្ឋាភិបាល នឹង​ជួយ​បង្កើត​សហគមន៍​កសិករ ប្រយោជន៍​ដើម្បី​ជួយ​ចងក្រង​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​នី​មួយៗ​ឲ្យជួយ​ភាគហ៊ុន ក្នុង​កម្រៃ​១​ម៉ឺន ឬ​២​ម៉ឺន​រៀល​ក្នុង​១​ភាគហ៊ុនៗ និង​យក​ប្រាក់​ទាំងនោះ​មក​តម្កល់​នៅ​ទីចាត់ការ​សហគមន៍​នៅក្នុង​ភូមិ ឃុំ​នោះ និង​ខិតខំ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​កសិករ ដូចជា​ជួយ​ផ្គត់ផ្គង់​ពូជស្រូវ និង​ជី​កសិកម្ម​ដែល​មាន​គុណភាព​ខ្ពស់ ប៉ុន្តែ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ទិញ ឬ​ក៏​ខ្ចី​ក្នុង​តម្លៃ​ថោក​ជាង​ទីផ្សារ​ឯកជន និង​ការជួយ​បច្ចេកទេស​ដាំ​ដុះ​ថែមទៀត​ផង ដើម្បី​បាន​ទិន្នផល​ខ្ពស់ បូករួម​ជាមួយ​ការ​រក​ទីផ្សារ​លក់​ក្នុង​តម្លៃ​ខ្ពស់​ជូន​ប្រជាកសិករ​។ ការធ្វើ​បែប​នេះ គឺ​នឹង​អាច​ទ្រទ្រង់ ដោះស្រាយ​នូវ​ទុក្ខ​កង្វល់​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ​មួយ​កម្រិត​។​
​ក្រៅពីនេះ ការងារ​អាទិភាព​ទី​៣ គឺ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​សុខ អាន នឹង​ពិនិត្យ​ឡើងវិញ​អំពី​បញ្ហា​ទំនាស់​នានា ដែល​កើតមានឡើង​នៅ​តាម​ផ្សារ​មួយចំនួន រវាង​អ្នក​គ្រប់គ្រង​ផ្សារ និង​អាជីវករ ធ្វើ​យ៉ាងណា​សម្រួល​ដល់​អាជីវករ​ឲ្យបាន​សប្បាយ រីក​រីក​ក្នុង​ជីវភាព និង​ការប្រកប​មុខរប​ររ​បស់​ខ្លួន ហើយ​តំណាង​អ្នកគ្រប់គ្រង​ផ្សារ ត្រូវ​គោរព​តាម​កិច្ចសន្យា​។ ក្នុង​ការដោះស្រាយ​បញ្ហា​នេះ ដោយ​ជោគជ័យ គឺ​ចាំបាច់​ទាមទារ​ឲ្យមាន​ការចូលរួម​ពី​ថ្នាក់ ឃុំ ស្រុក និង​ខេត្ត ដើម្បី​រៀបចំ​បង្កើតឲ្យបាន​នូវ​សហគមន៍​អាជីវ​ករ​ផ្សារ ក្នុង​ការធានា​ផលប្រយោជន៍​រួម​របស់​អាជីវករ​ទាំង​អស់​ក្នុង​ផ្សារ​នីមួយៗ និង​ជម្រុញ​ឲ្យមាន​បង្កើត « ក្រុម​ទីប្រឹក្សា​បញ្ញតិ​ករ​ផ្សារ​» ផងដែរ ដើម្បី​សិក្សា ពិនិត្យ កិច្ចសន្យា​ឡើងវិញ ក្នុង​ក្របខណ្ឌ​ស្រាវជ្រាវ​ឯកសារ​គតិយុត្ត​ពាក់ព័ន្ធ​នានា ដោយ​មាន​ការចូលរួម​ពី​ក្រុមប្រឹក្សា​ស្រុក អភិបាលស្រុក អាវុធហត្ថ​ស្រុក និង​តំណាង​ផ្សារ និង​អាជីវករ ព្រមទាំង​មុខសញ្ញា​ផ្សេងៗ​ទៀត​ដែល​មាន​សមត្ថភាព​ចូលរួម​ដោះស្រាយ​មានឈ្មោះ​ក្នុង​ក្រុម​ការងារ​នេះ ក្នុងករណី​អ្នកគ្រប់គ្រង​ផ្សារ​មិន​បាន​អនុវត្ត​ត្រឹមត្រូវ និង​រំលោភ​លើ​កិច្ចសន្យា​។​

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ក្នុង​ពិធី​នោះ​ដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏​បាន​ប្រគេន​ថវិកា​ក្នុង​ការកសាង​វត្ត​ប្រមាណ​ជាង​១០​លាន​រៀល និង​ប្រគេន​នូវ​ទេយ្យវត្ថុ រួមមាន អង្ករ ត្រីខ មី ថែម​ទាំង​ប្រមូលបាន​នូវ​ប្រាក់​ផ្គត់ផ្គង់​ដល់​មូលនិធិ​ព្រះពុទ្ធសាសនា​ដើម្បី​សុខភាព​ចំនួន​១២០០​ដុល្លារ​សហរដ្ឋអាមេរិក​។ ក្រៅពីនេះ ឯកឧត្តម​ឧបនាយករ​រដ្ឋមន្ត្រី សុខ អាន និង​ក្រុមការងារ ក៏​បាន​ប្រគេន​ទេយ្យវត្ថុ និង​ថវិកា​មួយចំនួន​ទៀត​សម្រាប់​ពិធី​កាន់បិណ្ឌ​វេន​ទី​៩ ដល់​ព្រះសង្ឃ​ក្នុង​វត្ត​ឧទុម្ពរ​ក្រោម ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ​៕