​រថយន្ត​រ៉េ​ង​រ៉ូ​វ័ បើក​បុក​ម៉ូតូ​កង់​បី​ពីក្រោយ​ក្រឡាប់​ផ្ងារជើង​បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់​ហើយ​បើក​រត់គេចខ្លួន​បាត់ស្រមោល​

0

ភ្នំពេញ​៖ ហេតុការណ៍​គ្រោះថ្នាក់​ច​រា​រណ៍​មួយ​បង្កឡើង​ដោយសា​រថយន្ត​រ៉េ​ង​រ៉ូ​វ័​មួយគ្រឿង​បើក​បុក​ម៉ូតូ​កង់​បី​ពីក្រោយ​ក្រឡាប់​ផ្ងារជើង និង​ធ្វើ​ឲ្យ​របួស​ធ្ងន់ធ្ងរ​ម្នាក់ ហើយ​រថយន្ត​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល កាលពី​វេលា​ម៉ោង​៣​និង​៤០ នាទី​យប់​ឈានចូល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ ២០១៤ ត្រង់ចំណុច​មុខ ចែត​ដី តាម​បណ្ដោយ​ផ្លូវ​មុនី​វង្ស កែង​និង​ផ្លូវ​១០៦ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​ ​ ​

តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​កង់​បី​មួយគ្រឿង ពណ៌​ក្រហម​លាយ​ត្រូ​យ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ​1AZ-0885 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​មុនី​វង្ស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​រ៉េ​ង​រ៉ូ​វ័រ​មួយគ្រឿង ពណ៌​ស មិន​ចាំ​ស្លាក​លេខ បានធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ជា​ម៉ូតូ​កង់​បី​នេះ​ក៏​ជ្រុល​ច​ង្កួ​តម​ក​បុក ម៉ូតូ ពីក្រោយ​យ៉ាង​ពេញ ទំហឹង​បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​កង់​បី របួសធ្ងន់​សន្លប់​ស្តូកស្តឹង និង​ម៉ូតូ​កង់​បី​ក្រឡាប់​ផ្ងារជើង​ឡើងលើ ហើយក៏​រថយន្ត​បង្ក​ហេតុនេះ​បើក​រត់គេចខ្លួន​បាត់ស្រមោល​ភ្លាមៗ​តែម្តង​។​ ​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​អ្នកធ្វើដំណើរ​ឃើញ អាណិត ក៏បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ ហើយ​ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​រងចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅវិញ​៕01 02