គម្រោងមូនិធិឃុំចំនួន ២ ក្នុងស្រុកព្រៃឈរត្រូវបានដាក់ឲ្យដេញថ្លៃតម្លៃធ្លាក់ចុះអស់ជាងពាក់កណ្ដាលលេីតម្លៃប៉ាន់ស្មាន

កំពង់ចាម : គម្រោង មូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២២ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ លេីការ កសាង ហេដ្ឋារចនាសម្ពន្ធ័ ក្នុង ភូមិសាស្ត្រ ស្រុក ព្រៃឈរ ត្រូវ បាន ដាក់ ឲ្យ ដំណើរ ការ ដេញ ថ្លៃ ដេីម្បី សាងសង់ ផ្លូវ បេតុង ចំនួន ២ខ្សែ នាព្រឹក ថ្ងៃ ទី ១៧ ខែសីហា ឆ្នាំ ២០២២ នៅ សាលា ស្រុក ព្រៃឈរ ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម និងលោក លី ប៊ុនអ៊ន អភិបាល រង ស្រុកព្រៃឈរ ដោយ មាន ការ ចូលរួម ពី ក្រុម ការងារ សម្របសម្រួល ខេត្ត និងស្រុក គណៈកម្មការ លទ្ធកម្ម និង តំណាង ក្រុម ហ៊ុន ទទួល ការ ជា ច្រើន រូប ផង ដែរ ។

ឆ្លៀត ក្នុង ឱកាសនោះដែរ លោក លី ប៊ុនអ៊ន អភិបាល រង ស្រុកព្រៃឈរ បាន ធ្វើ ការ ណែនាំ ជំរុញ ដល់ គណៈកម្មការ លទ្ធកម្ម និង ក្រុម ហ៊ុន ទទួល ការ ទាំងអស់ ត្រូវ អនុវត្ត គម្រោង ឲ្យ មាន តម្លាភាព និង ធ្វើ ការ សាងសង់ សំណង់ ឲ្យ ត្រូវ តាម បទដ្ឋាន លក្ខណៈ បច្ចេកទេស ប្រយោជន៍ ដល់ ការ ប្រើប្រាស់ បាន យូរ អង្វែង ។

លោក ឡី មិច នាយក រង រដ្ឋបាល ខេត្ត បាន ថ្លែង អំណរគុណ ដល់ ក្រុម ការងារ សម្របសម្រួល ទាំងអស់ ដែល បាន រៀបចំ ការ ដេញ ថ្លៃ នេះ ឲ្យ មាន សណ្ដាប់ ធ្នាប់ និង របៀបរៀបរយ ព្រមទាំង បាន សំណូមពរ ដល់ តំណាង ក្រុម ហ៊ុន ឲ្យ គោរព តាម ក្រមសីលធម៌ របស់ អ្នក ទទួល ការ ឲ្យ បានល្អ ប្រសើរ ផងដែរ ។

គួរ បញ្ជាក់ ផង ដែរ ថា ការ ដាក់ ដេញ ថ្លៃ គម្រោង ខាង លើ នេះ គឺមាន ផ្លូវ បេតុង អាមេ ចំនួន ២គម្រោង ក្នុង នោះ ១-គម្រោង នៅ ឃុំ គរ មានការសាងសង់ ផ្លូវ បេតុង អាមេ ប្រវែង ២៤០ម៉ែត្រ ទទឹង ៤ម៉ែត្រ និង ៤ម៉ែត្រ កន្លះ នៅភូមិ តាកែវ និង ភូមិ រំដួល ក្នុង តម្លៃ ប៉ាន់ស្មាន ជាង ១២៥លានរៀល បាន ទៅ លើ ក្រុម ហ៊ុន ជា មករា ក្នុង តម្លៃ ជាង ៤៤លានរៀល ។
២-គម្រោង នៅ ឃុំ តុងរ៉ុង មាន ការ សាងសង់ ផ្លូវ បេតុង អាមេ ប្រវែង ២៥០ម៉ែត្រ និង ទទឹង ៤ម៉ែត្រ នៅ ភូមិ សំរោង ក្នុង តម្លៃ ប៉ាន់ស្មាន ជាង ១២០លានរៀល បាន ទៅ លើ ក្រុម ហ៊ុន តាំង គឹមសឿន ក្នុង តម្លៃ ៤២លានរៀល ៕