អាទិត្យមុននៅបាទីថ្ងៃនេះនៅគីរីវង់ រឿងឃុបឃិតចែកលុយគ្នាក្នុងគម្រោងដេញថ្លៃមូលនិធិឃុំ សង្កាត់ក្នុងខេត្តតាកែវ

ខេត្តតាកែវ ៖ ដូចជាកើតមានករណីដដែលៗក្នុងខេត្តតាកែវ ដែលក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ខ្សឹបខ្សៀងគ្នារវាងក្រុមហ៊ុនដែលចង់បានគម្រោងនិងក្រុមហ៊ុនផ្សេងៗដែលទៅចូលរួមជាមួយ ថ្នូនិងលុយថ្លៃទឹកតែដើម្បីកុំឲ្យដាក់ស្រោមសំបុត្រដេញថ្លៃក្នុងហិប។
មានការរៀបចំដាក់និងបើកសំណើរដេញថ្លៃរកអ្នកម៉ៅការសាងសងហេដ្ឋារចនាសម្ព័ន្ធ២គម្រោងនៅសាលាឃុំអង្គប្រសាទ ស្រុកគីរីវង់ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះ ក្នុងនោះឮថា មានក្រុមហ៊ុនដើរហែរហម ចាំយកថ្លៃទឹកតែ ជាច្រើនក្រុមហ៊ុនដែលមកចូលរួមទាំងក្នុងខេត្តនិងក្រៅខេត្ត ត្រូវបានមើលឃើញសើមមាត់សើម ក ក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំនេះផងដែរ។
មិនមានអ្វីប្លែកនោះទេ សម្រាប់ការទៅចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ គឺប្រាកដជាមានអ្នកដាក់សំបុត្រដេញថ្លៃជាធម្មតា តែថា បើអ្នកដែលចង់បានគម្រោងសាងសង់ចាំចាច់ណាស់ត្រូវដើរចរចារជាសាច់ប្រាក់ទំហ៊ំណាមួយ សម្រាប់ក្រុមហ៊ុននានាដែលទៅចូលរួម មិនចឹងប្រកដណាស់នឹងផ្អើលឈុលរត់ទៅដាក់ប៊ិតពេញហិបក្នុងសាលាឃុំមិនខាន។ មិនខុសនោះទេ គម្រោងដេញថ្លៃនៅសាលាឃុំអង្គប្រាសាទ ស្រុកគីរីវង់ ដែលមាន២គម្រោង គឺមានក្រុមហ៊ុនដាក់ស្រោមសំបុត្រដេញថ្លៃតែ៣ក្រុមហ៊ុនប៉ុណ្ណោះក្នុងមួយគម្រោមៗ ខណៈក្រុមហ៊ុនរាប់សិបទៀតនៅអើតក្រៅអាគារសាលាឃុំ។ ក្នុងនោះក្រុមហ៊ុនដេញបាននៅឃុំអង្គប្រាសាទ គឺឈ្មោះ ខែម ចន្ធី ដែលអ្នកដេញថ្លៃបានឈ្មោះ ខែម ចន្ធី ដោយឡែកគម្រោងមួយទៀតនៅឃុំរាមអណ្តើក ក្រុមហ៊ុនដេញបានឈ្មោះ គឹម សម្បត្តិដែលអ្នកដេញថ្លៃឈ្មោះ គឹម សម្បត្តិ។
ក្រោយបញ្ចប់ការដេញថ្លៃ ក្រុមហ៊ុនជាច្រើនបានមករង់ចាំកកកុញផ្អើលពលរដ្ឋនៅខាងកើតផ្សារកំពង់ជ្រៃ ផ្លូវទៅសាលាស្រុកកោះអណ្តែត ដែលមានចម្ងាយ៥ទៅ៦គីឡូម៉ែត្រពីសាលាឃុំអង្គប្រាសាទ ដែលជាទីតាំងដេញថ្លៃគម្រោង។ ក្រោយដឹងថាបែកការណ៍ដល់អ្នកសារព័ត៌មានចាំថតរូបភាព អ្នកគ្រប់គ្រងលុយកាក់សម្រាប់ថ្លៃទឹកតែក្រុមហ៊ុន ដែលត្រូវបានគេស្គាល់ថា ឈ្មោះប្រុស បានបើករថយន្តគេចបាត់់។
លេងយ៉ាងៗនឹង ចឹងតើបានជាផ្លូវមូលនិធិឃុំ សង្កាត់ភាគច្រើនធ្វើមិនដែលជាប់សម្រាប់ប្រជាពលរដ្ឋប្រើបានច្រើនឆ្នាំសោះនៅខេត្តតាកែវ។ មហាជនសុំធ្វើការសំណូមដល់ក្រុមលទ្ធកម្មឃុំ សង្កាត់ ជំនាញពាក់ព័ន្ធ ពិសេស លោក ហេង វុទ្ធី ប្រធានផែនចាត់ការនិងវិនិយោគខេត្តតាកែវពិនិត្យមើលករណីក្រុមហ៊ុនឃុបឃឹតគ្នាយកលុយជាតិចែកគ្នានេះផង មិនចឹងលុយជាតិពិតជាខាតបង់ចូលថង់ហោប៉ៅក្រុមហ៊ុន ឯសមិទ្ធផលដែលបានមកពីការដេញថ្លៃ គឺមិនមានគុណភាពតាមស្តង់ដានោះទេ៕ ពូស៊្មីត