រថយន្ត​CRV​បើក​បុក​ម៉ូតូ​CBR​នៅ​ចំណុច​ផ្លូវបែក​ជា​បួន របួសធ្ងន់​និង​ស្រាល់​ពីរ​នាក់​រួច​បើក​រត់គេច​បាត់ស្រមោល​

0

ភ្នំពេញ​៖​យុវជន​ពីរ​រនា​ក់បាន​រងរបួស​ធ្ងន់​និង​ស្រាល់ ខណៈ​ដែ​រេះ​ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​CBR​ឌុប​គ្នា​ក៏​ត ក៏ត្រូវ​បាន​រថយន្ត​ម៉ាក​CRV មួយគ្រឿង​បើក​បុក​យ៉ាង​ពេញទំហឹង​ហើយ​បើក​គេចខ្លួន​បាត់ស្រមោល កាលពី​វេលា​ម៉ោង ១២ នឹង ៣០ នាទី​យប់​ឈានចូល​ថ្ងៃទី​២៥​ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅ​ចំណុច​មុខ​ក្រុមហ៊ុន ស៊ុយ​សា​គី តាម​បណ្តោយ​ផ្លូវ​លេខ​១០៥ កែង​ផ្លូវ​២៣២ ស្ថិតក្នុង​សង្កាត់​បឹង​ប្រ​លឹ​ត ខណ្ឌ ៧​មករា​។​

​ ​តាម​ប្រ​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុខ​ពេល​កើតហេតុ​គេ​បានឃើញ រថយន្ត​CRV​មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ 2C -6459 ដែរ​បើកបរ​ដោយ​បុរស​ម្នាក់​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ ១០៥​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មកដល់​ចំណុច​ផ្លូវ​២៣២ ក៏​ជ្រុល​

ទៅបុក​និង​ម៉ូតូ​មួយគ្រឿង​ម៉ាក​CBR ពណ៌ ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1BV-0294 ដែល​ជិះ​ដោយ​យុវជន​ពីរ​នាក់​កំពុងធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ២៣២ ក្នុងទិសដៅ​ពី​លិចទៅ​កើត យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​និង​អ្នកជិះ​ពើង​ជាង​២០​ម៉ែត្រ ធ្វើ​ឲ្យ​អ្នកបើក​ម៉ូតូ​បាក់ជើង​ខាងស្តាំ

រងរបួស់​ធ្ងន់ធ្ងរ និង​អ្នកជិះ​ពីក្រោយ​រងរបួស​ស្រាល់ ហើយ​រថយន្ត​បង្កហេតុ​នេះ​បាន​បើក​គេចខ្លួន​បាត់ស្រមោល​ភ្លាមៗ ហើយ​ក៏បាន​បន្សល់ទុក​នែ​ស្លាក់​លេខ រថយន្ត​ដែរ​បង្ក​នេះ នៅ​កន្លែងកើតហេតុ​ផងដែរ​។ ​ក្រោយពេល​ល​កើតហេតុ ជនរងគ្រោះ​ក៏ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យកទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ភ្លាមៗ និង​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្ស​ទុក​ខណ្ឌ​៧​មករា និង​ស្រាវជ្រាវ​រក រថយន្ត​ដែរ​បង្កហេតុ ហើយ​បន្សល់ទុក​ស្លាក់​លេខ នៅ​កន្លែង​ហេតុនេះ យកមក​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕ ​01 02