៨​យ៉ាង​ដែល​នាំ​ឲ្យ​គេង​លក់​ស្រួល

0

sleep

ការ​បាន​ដេក​លក់​ស្កប់ស្កល់​ល្អ​​ វា​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​បាន​ស្បើយ​ក្នុង​​អារម្មណ៍​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​បាន​​ប៉ះប៉ូវ​ផ្នែក​ដែល​សឹក​រេចរឹល​ ខួរក្បាល​ក៏​ធ្វើការ​បាន​ល្អ​ផង​ដែរ។ ដូច្នេះ​ អ្នក​មិន​ត្រូវ​មើល​រំលង​នូវ​វិធី​ធ្វើ​ឲ្យ​ដេក​លក់​ស្រួល​ ៨​វិធី​ដូច​ត​ទៅ​នេះ​ទេ។

sleep ១- ម៉ោង​ ១០​យប់​ដល់​ម៉ោង​ ៦​ព្រឹក​ គឺ​ជា​ពេលវេលា​មួយ​ដែល​រាងកាយ​យើង​ត្រូវ​ការ​សម្រាក​បាន​ល្អ​បំផុត។ ដូច្នេះ​អ្នក​ត្រូវ​ចូល​ដេក​ឲ្យ​បាន​ទៀងទាត់​ក្នុង​ម៉ោង​នេះ។

២- ធ្វើ​ការ​ឲ្យ​​រួច​រាល់​អស់​នោះ​ នឹង​បាន​ដេក​លក់​ស្រួល​ដោយ​អស់​ក្ដី​កង្វល់។

៣​- សូម​កុំ​គិត​ដល់​រឿង​កើត​ទុក្ខ​ ឬ​បញ្ហា​ផ្សេងៗ​នៅ​ពេល​ចូល​ដំណេក។ ប៉ុន្តែ​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ទំនេរ​បំផុត​ ទុក​បញ្ហា​ទាំងឡាយ​ជា​រឿង​ដែល​ត្រូវ​ធ្វើ​សម្រាប់​ថ្ងៃ​ស្អែក។

៤- បើក​ម៉ាស៊ីន​ត្រជាក់​ឲ្យ​នៅ​ក្នុង​កម្រិត​សីតុណ្ហភាព​ ២៥​ អង្សាសេ​ ដែល​​ជា​សីតុណ្ហភាព​​​​បន្ទប់​ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ដេក​លក់​ស្រួល​បំផុត។

៥- បើ​អាច​ធ្វើ​ទៅ​បាន​ គួរ​តែ​ប្រើ​ម៉ាស៊ីន​បឺត​ខ្យល់​ដើម្បី​ជួយ​សម្រួល​ខ្យល់​អាកាស​ក្នុង​បន្ទប់​ដេក​ឲ្យ​ស្រស់ស្រាយ​ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​ដេក​លក់​ស្រួល​ និង​​ដេក​លក់​បាន​យូរ​ជាង​ការ​ដេក​ក្នុង​បន្ទប់​ដែល​ពោរពេញ​ទៅ​ដោយ​បរិយាកាស​អាប់អួ។

៦- មិន​គួរ​ផឹក​ទឹក​ “តែ” កាហ្វេ​ ឬ​ទទួល​ទាន​សូកូឡា​មុន​ចូល​ដេក​ឡើយ​ ពីព្រោះ​សារជាតិ​កាហ្វេអ៊ីន​គឺ​ជា​សត្រូវ​នៃ​ការ​ដេកលក់។

៧- ត្រូវ​ចូល​ដេក​ឲ្យ​បាន​ទៀង​ម៉ោង​រាល់​ថ្ងៃ​ ដើម្បី​បង្វឹក​រាងកាយ​ឲ្យ​សុំា។ បើ​អនុវត្ត​បាន​ប្រមាណ​ជាមួយ​សប្ដាហ៍​​ក្រោយៗ​មក​រាង​កាយ​នឹង​សុំា​ ហើយ​និង​ងងុយ​ដេក។

៨- ទទួល​ទាន​អាហារ​ជួយ​ឲ្យ​ដេក​លក់​ស្រួល​ ដូចជា​ ទឹកដោះ​គោ​ក្ដៅ​ឧណ្ហៗ​ ពី​ព្រោះ​អាស៊ីដអាមីណូ​ក្នុង​អាហារ​អស់​ទាំង​នោះ​​វា​ធ្វើ​ឲ្យ​រាងកាយ​បាន​រសាយ​និង​ ឆាប់​ដេក​លក់៕