រដ្ឋាបាលស្រុកស្ទោងបានចូលរួមកាន់បិណ្ឌវេនទី១០នៅវត្តពោធិដំណាក់

0

កំពង់ធំ. នៅព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលស្រុកស្ទោង បានប្រារព្ធពិធី កាន់បិណ្ឌរាប់បាត្របិណ្ឌទី១០នៅវត្តពោធិដំណាក់ ស្ថិតនៅក្នុងភូមិចំណាក់ ចំណាក្រោមស្រុកស្ទោង ខេត្តកពង់ធំ ដឹកនាំដោយលោក សាយ គឹមឡម អភិបាលស្រុក និងលោកពត ប៉េង តំណាងលោក សោម វណ្ណថន ប្រធានក្រុមប្រឹក្សាស្រុកស្ទោង និងមានការអញ្ជើញចូលរួម របស់ លោក លោកស្រី អភិបាលរង មន្ត្រីរាជការគ្រប់ការិយាល័យជុំវិញស្រុកនិងអង្គភាពចំណុះសាលាស្រុក លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាទាំងអស់ ព្រមទាំងរដ្ឋបាលឃុំចំនាក្រោមផងដែរ។
ក្នុងឱកាសនេះដែរ លោក សាយ គឹមឡមអភិបាលស្រុកស្ទោង បានឲ្យដឹងថាពិធីកាន់បិណ្ឌរាប់បាត្រវេនទីប្រាំបួននៅពេលនេះគឺជាការផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រ ក៏ដូចជាការធ្វើបុណ្យសន្សំកុសលជូនដល់បុព្វការីជន និងញាតការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅ និងជូនដល់បុព្វបុរសដែលបានពលី សាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។
ជាមួយនេះផងដែរលោកអភិបាលស្រុក បានណែនាំដល់បង ប្អូនពុទ្ធបរិស័ទ្ទ ចំណុះជើងវត្តដែលបានមកគេងចាំដាក់បិណ្ឌតាំងពីយប់សូមជួយពន្លត់ភ្លើងធូបទៀនអោយបានល្អនឹងចូលនិទ្រា។
គួរបញ្ជាក់ផងដែរថា សម្ភារនិងទេយ្យទានដែលប្រគេនព្រះសង្ឃនៅពិធីកាន់បិណ្ឌនេះមានមួយចំនួនដូចជាអង្ករ២០០គក មី៥កេះ ទឹកសុទ្ធ 5កេះ ទឹកក្រូច៥កេះទឹកត្រី៤ យួរ ទឹកស៊ីអ៊ីវ ៤ និងបច្ច័យមួយចំនួន។