ក្មេងស្ទាវ​មួយក្រុម​វាយ​ប្លន់ ម៉ូតូ​យុវជន​ពីរ​នាក់​បាន​សម្រេច ហើយ​គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព​

0

​ភ្នំពេញ ៖ យុវជន ២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញ​មកពី​ផឹកស៊ី​នៅ​កោះ​ពេជ្រ ហើយ​ត្រូវ ក្រុម​ក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​ជាង​៤​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង​បាន​ព្រួត​វាយ​ពួកគេ​ឡើង​ទ្រោម​ខ្លួន ហើយ​បាន​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ជិះ​រត់​គេចខ្លួន​បាត់ ស្រមោល​អស់ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃទី​១៩​ខែ​កញ្ញា​ឆ្នាំ​២០១៤​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះ​ស៊ី​សុ​វត្ថ​ទល់មុខ​ផ្សារ​ទំនើប​ផេន​សល់​ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌ​ដូច​ពេញ​។ យោង​តាម​សំដី​របស់​យុវជន​រងគ្រោះ​ឈ្មោះ​ស៊ីវ លីវ​ហាន​ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​មុខរបរ ជា​សិស្ស​ស្នាក់នៅ​ក្នុង​សង្កាត់​ដង្កោ​ខណ្ឌ​ដង្កោ​បានដឹង​ថា​នៅ​មុនពេល​កើតហេតុ​បាន​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស​វិ​ពណ៌​ក្រហម​ពាក់​ស្លាក់​លេខ​ភ្នំពេញ 1BS-2658 មកពី​ផឹកស៊ី​ជាមួយ​មិត្ត​ភ​ក្រ័ នៅក្នុង​កោះ​ពេជ្យ​បាន​ធ្វើដំណើរ​តាម​បណ្តោយម​ហាវិ​ថី​ព្រះ​ស៊ី​សុ​វ​ត្ថ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ជិះ​ម៉ូតូ​ពី​រគ្រឿង​មាន​គ្នា​៤​នាក់​មិន​ដឹង​ថា​ពួកគេ​មកពីណា​នោះ​ទេ​បាន​មក ព័ទ្ធ​វាយ​ទៅលើ​ពួក​គេ​បណ្តាលឲ្យ​រងរបួស​បែកមុខ​ហើយ​ក្រុម​ក្មេងស្ទាវ​ខាងលើ​បាន​លើកយក​ម៉ូតូ​ខ្លួន ជិះ​រត់​គេចខ្លួន​បាត់ ស្រមោល​ដោយ​សុវត្ថិភាព ។   ហើយ​តាម​ការនិយាយ​របស់​ជ​ន​រងគ្រោះ​ខាងលើ​នេះ​គាត់​ដូច​ស្រវឹងស្រា​ម្តង​គាត់​ប្រាប់​គេ​វាយ​ប្លន់ គាត់ នៅ​ចំណុច​នេះ​ម្តងទៀត​គាត់​ថា​នៅ​ចំណុច​នោះ​ធ្វើឲ្យ​សមត្ថកិច្ច​ពិបាល និង​ធ្វើការ​ណាស់​ក៏ សម្រេចចិត្ត ឲ្យ​យុវជន​នេះ​ទៅ​ព្យាបាល​សិន​ចាំ​ស្អែក​នឹក​ឃើញច្បាស់​ចាំ​មក​ដាក់​ពាក្យ​ប្តឹង​តាម​ក្រោយ​សមត្ថកិច្ច ទទួលយក​ពាក្យបណ្តឹង​៕​

1 2