រថយន្ត​កាមរី​បា​ឡែន​វ៉ា​រថយន្ត​មួយ​គ្រឿង​នៅ​ពីមុខ ជ្រុល​ទៅ​បុក​ម៉ូតូ​រ៉ឺម៉ក​កង់​3 រងរបួស​ធ្ងន់​ស្រាល​6​នាក់​

0

​ភ្នំពេញ​៖​រថយន្ត​កាម​រី​បាន​ឡែន​មួយ​គ្រឿង​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ហើយ​ព្យាយាម​វ៉ា​រថយន្ត​មួយ​គ្រឿង​នៅ​ពី​មុខ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​រ៉ឺម៉ក​កង់​3​មាន​ដឹក​ភ្ញៀវ​ចំនួន​5​នាក់​ទើប​ចេញពី​បេន​រថយន្ត ចំ​ពេញទំហឹង​ក្នុងទិសដៅ​ច្រាស់​គ្នា​ធ្វើអោយ​ម៉ូតូ​រ៉ឺម៉ក​កង់​3​វិល​មួយ​ជុំ​បោក​ផ្ទប់​និង​របង​ផ្ទះ​ប្រជាពលរដ្ឋ

រងរបួស​ធ្ងន់​ស្រាល​6​នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​11​និ​50​នាទី​យប់​ថ្ងៃទី​18​ខែ​កញ្ញា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ក្បែរ​និង​របង​ផ្ទះ​ប្រជាពលរដ្ឋ​លេខ​18A តាម​បណ្ដោយ​ផ្លូវ​លេខ 205 កែង​ផ្លូវ​លេខ​338 ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​2 ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។ ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​កាមរី​បា​ឡែន​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន តាម​បណ្ដោយ​ផ្លូវ​លេខ 205 ទិសដៅ​ពី​កើត​ទៅ​លិច មកដល់​ចំណុច កើតហេតុ​ក៏​បាន​ព្យាយាម​វ៉ា​រថយន្ត​មួយ​គ្រឿង​នៅ​ពី​មុខ​ក៏​ជ្រុល​ទៅ​បុក ម៉ូតូ​រ៉ឺម៉ក​កង់​3​មាន​ដឹក​ភ្ញៀវ ចំនួន​5​នាក់​ទើប​ចេញពី​បេន​រថយន្ត​ចំ​ពេញទំហឹង​ក្នុងទិសដៅ​ច្រាស់​គ្នា​ធ្វើអោយ​ម៉ូតូ​រ៉ឺម៉ក​កង់​3​វិល​មួយ ជុំ​បោក​ផ្ទប់​និង​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​អោយ​អ្នកជិះ​ម៉ូតូ​រ៉ឺម៉ក​កង់​3​ទាំង​6​នាក់​រងរបួស​ធ្ងន់​ស្រាល ចំណែក​រថយន្ត​បង្ក​បន្ទាប់​ពី​បង្កហេតុ​រួច​ក៏​ព្យាយាម​បើក​រត់ ត្រូវ​សមត្ថកិច្ច​ដែល កំពុង​ល្បាត ប្រទះ​ឃើញ​មាន​ការខូខខាត​ផ្នែក​ខាង​មុខ​ហើយ​បើក​ក្នុង​ល្បឿន​លឿន​ក៏​មាន​ការសង្ស័យ​ក៏​ដេញតាម រហូត រួច​រថយន្ត​បង្ក​បាន​បើក​ចូល​ក្នុង​ផ្ទះ​បុរី​សាន់វេ ស្ថិតក្នុង​សង្កាត់​បឹងកក់​1 ខណ្ឌទួលគោក​បាត់​៕ បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រុស្ស៊ី​សង្គ្រោះ​ភ្លាមៗ ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​បាន​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕​

1 2 3