បុរស​ម្នាក់​កំពុង​ដើរ​ថ្មើរជើង ត្រូវ​បុរស​3​ជិះ​ម៉ូតូ​មួយ​គ្រឿង​ប្រដាប់​ដោយ​ពូថៅ​កាំបិត​វាយ​កាប់​រងរបួស​ធ្ងន់​

0

ភ្នំពេញ​៖​បុរស​ម្នាក់​រងរបួស​ធ្ងន់​ដេក​ក្បែរ​ចិញ្ចើម​ផ្លូវ​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​បន្ទាប់ពី​ត្រូវ​បុរស​3​ជិះ​ម៉ូតូ​មួយ​គ្រឿង​ប្រដាប់​ដោយ​ពូថៅ​កាំបិត​ធ្វើ​សកម្មភាព​វាយ​កាប់​ទៅលើ​បុរស​រងគ្រោះ​រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់​។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​4​និង​40​នាទី​ទៀបភ្លឺ​ថ្ងៃទី​26​ខែ​កញ្ញា​ឆ្នាំ​2014 ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​10 ក្បែរ​កន្លែង​លក់​កង់​24​ម៉ោង​តាម​បណ្ដោយ​ផ្លូវ​105 ស្ថិតក្នុង សង្កាត់​បឹង​ព្រលឹត ខណ្ឌ​7​មករា​។​
​បុរស​រងគ្រោះ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ព្រោះ​សន្លប់​ស្ដូកស្ដឹង​។​
​បើ​តា​សម្ដី​បុរស​ម្នាក់​ដែល​បាន​ឃើញ​ហេតុការណ៍​បានអោយដឹង​ថា​គាត់​ឃើញ​បុរស​រងគ្រោះ​កំពុង ដើរ​ថ្មើរជើង​តាម​បណ្ដោយ​ផ្លូវ​105 ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​មាន​បុរស 3​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​មធុន​សេ​125 ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​ពូថៅ​កាំបិត និង​ច្រ​វ៉ាក់ដែ​កមក​វាយ​កាប់​លើ​បុរសរងគ្រោះ​បណ្ដាលអោយ​បែកក្បាល​មុខមាត់​ចេញឈាម​សន្លប់​ស្ដូកស្ដឹង​ក្បែរ​ចិញ្ចើមផ្លូវ​ហើយ​បុរស​ទាំង​3​នាក់​នោះ​ក៏​បាន​ឡើង​ម៉ូតូ​ជិះ​គេចខ្លួនបាត់​។​
​បន្ទាប់ពី​កើតហេតុ​ប្រជាពលរដ្ឋ​ក៏​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ហៅ​រថយន្ត​សាមុយ​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ដើម្បី​ព្យាបាល​របួស​និង​រងចាំ​ដាក់​ពាក្យបណ្ដឹង​ជា​ក្រោយ​៕​

1