ក្រុមហ៊ុនបៃតងចុះពិនិត្យតាមដានតម្លៃស្រូវលើដំណើរការលក់ទិញស្រូវជាមួយប្រជាកសិករនៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង-សមាគមរោងម៉ាស៊ីនកិនស្រូវ និងក៏ជាប្រធានក្រុមហ៊ុនបៃតង លោកឧកញ៉ា ភូ ពុយ រួមជាមួយលោកឧកញ៉អ៉ឹង វណ្ណម៉ៅ ជាសមាជិក ព្រមទាំងក្រុមការងារដែលជាម្ចាស់រោងម៉ាស៊ីនដៃគូកាលពីថ្ងៃទី២២-២៣ខែវិច្ឆិកាឆ្នាំ២០២២ បានចុះពិនិត្យតាមដានតម្លៃស្រូវលើមេការនៃក្រុមហ៊ុនផ្ទាល់ មេការរោងម៉ាស៊ីនកិនស្រូវនិងឈ្មួញជាដៃគូដែលបាននឹងកំពុងមមាញឹកដំណើរការលក់ ទិញស្រូវជាមួយប្រជាកសិករនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។

លោកឧកញ៉ា ភូ ពុយ ជួបជាមួយលោកលឿង សុភក្តិ អភិបាល ស្រុកស្វាយចេក និងមន្ត្រីស្រុក មេឃុំ និងមេការរបស់ក្រុមហ៊ុនបៃតង មេការនៃម្ចាស់លោកម៉ាស៊ីននិងឈ្មួញដៃគូទិញស្រូវដែលដាក់គោលដៅទិញស្រូវតាមគោលដៅនានានៅតាមឃុំនិងនៅសាលាស្រុកនេះ។
និងក៏បានចុះទៅឃុំខ្នាចរមាសនិងឃុំនានានៅស្រុកបវេលខេត្តបាត់ដំបងផងដែរ។

លោកឧកញ៉ា ក៏បានទាក់ទងជាប្រចាំទៅគ្រប់មុខសញ្ញាដូចខាងលើ ក៏ដូចជាជាមួយប្រធាននិងមន្ត្រីជំនាញពាណិជ្ជកម្ម ជំនាញកសិកម្ម រុក្ខប្រមាញ់និងនេសាទនៅខេត្តទាំងពីរក្នុងដំណើរចុះអន្តរាគមន៍យុទ្ធនាការសម្រួបសម្រួលលក់ ទិញស្រូវរបស់ប្រជាកសិករដើម្បីផ្តល់ភាពកក់ក្តៅលើការររក្សាលំនឹងអត្រាជើងកំពង់ទីផ្សារ(ហាងឆេង)តម្លៃស្រូវរដូវវស្សាឆ្នាំ២០២២ ។

លោកឧកញ៉ភូ ពុយ បានអះអាងថា : បំណងសំខាន់ដែលលោកនិងក្រុមការងារចុះទៅត្រួតពិនិត្យតាមដានលើកិច្ចការដែលដាក់អោយអនុវត្តបន្ទាន់លើការទិញ លក់ស្រូវនេះគឺដើម្បីធានាថា គោលការណ៍ដែលរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនដែលដាក់ទៅហើយត្រូវអនុវត្តអោយបានរលូន លទ្ធផលល្អនិងមានប្រសិទ្ធិភាព។
គឺថាតម្លៃកំណត់ត្រូវយកថ្លៃគោល ដូចជាសម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ (ស្រូវសើម) មិនអោយក្រោម៩បាត ឬ ១ ០៤០រៀល / ១គីឡូ ក្រាមនៅនឹងកន្លែងទាំងនៅខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង ដែលជាខេត្តជង្រុកស្រូវវស្សាធំបង្អស់របស់ប្រទេស ។

ហើយអត្រាទីផ្សារ(ហាងឆេង)តម្លៃដូចគ្នានេះឬខ្ពស់ជាងឬទាបជាងនេះ គឺអាស្រ័យទៅលើគុណភាពស្រូវ(ចំណី )និងប្រភេទស្រូវ(ចំណី)ក្រអូបដែលត្រូវកិនជាអង្ករនាំចេញ ប្រភេទស្រូវ(ចំណី)ប្រណិតត្រូវកិនជាអង្ករលក់ក្នុងស្រុក ប្រភេទស្រូវចំណីស្បៀងដែលត្រូវកិនជាអង្ករសម្រាប់ផលិត ច្នៃផ្សំជាចំណីអាហារផ្សេងៗទៀត។
ដូចជា ថ្លៃខ្ពស់ជាង៩បាត ពី១លេខដល់៩លេខ ឬលើស១.០៤០ទៅ១.២០០រៀល/១គក្រ ។
និងថ្លៃទាបជាង៩បាតឬ១០៤០/១គក្រ ជាដើម ។
ពោលគឺទោះក្នុងតម្លៃណាក៏ដោយ មេការក្រុមហ៊ុន មេការរោងម៉ាស៊ីននិងឈ្មួញដៃគូត្រូវតែវាយតម្លៃ និងជជែកតថ្លៃអោយរួសរាយនិងសមរម្យជាមួយបងប្អូនប្រជាកសិករម្ចាស់ស្រូវ ហើយត្រូវតែទិញ។
ត្រូវចៀសវាងដាច់ខាត ការបន្តុះបង្អាប់ ទម្លាក់ថ្លៃស្រូវដែលផ្ទុយពាិគោលការណ៍ថ្លៃនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សូមរំលឹកដែរថា ដើម្បីបញ្ចៀសការទិញស្រូវទម្លាក់ថ្លៃស្រូវពីឈ្មួញមួយចំនួន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាកសិករ ដោយផ្តល់ថវិកាបន្ថែមចំនួន ១០លានដុល្លាសរអា ជាមូលនិធិទិញស្រូវ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម សម្រាប់គាំទ្រដល់ក្រុមហ៊ុនប៉ៃតង និងរោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករស្របតាមតម្លៃគោលអោយសមស្របនិងអោយបានទាន់ពេលវេលា៕ដោយ៖ឃិន គន្ធា