អ្នកម៉ៅការ​សំណង់ ទិ​ត្យ សុធី មក​ពី​កំពង់ចាម លក់​ឈ្មោះ នៅ​កំពង់ឆ្នាំង

0

​អ្នកម៉ៅការ​សាងសង់​សំណង់​ម្នាក់ ត្រូវបាន​ម្ចាស់​ប្តឹងប្តល់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពង់ឆ្នាំង ពី​បទ​រំលោភ​លើ​សេចក្តីទុកចិត្ត ក្រោយ​ពី​អ្នកម៉ៅការ​រូបនោះ​បាន​ទទួល​ការសាងសង់ សំណង់ មិន​តាម​លក្ខណៈ​បច្ចេកទេស គ្មាន​គុណភាព ផ្ទុយ​ពី​កិច្ចសន្យា ។​

​​តំណាង​ម្ចាស់​សំណង់ និង​ជា​ដើមបណ្តឹង ប្តឹង​អ្នកម៉ៅការ​សំណង់ អ្នកស្រី ម៉េង លី​ហួ បាន អោយដឹងថា អ្នកម៉ៅការ​សំណង់​ខាងលើ មានឈ្មោះ ទិ​ត្យ សុធី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ គង់ សុធា​រី មាន​ទីលំនៅ ភូមិ​ផ្ទះ​ខ្ពស់ ឃុំ​តា​រ៉ង ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បាន​ម៉ៅការ សាងសង់​សំណង់​ក្លិប​ក្រោម​ដី​មាន​ឈ្មោះ SK CLUB ដែល​មាន​ទីតាំង​នៅ ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​ជា​កម្មសិទ្ធិ​របស់​ម្តាយមីង និង​ជីដូន​របស់ ឈ្មោះ ម៉េង លី​ហួ ។ ការទទួល​ម៉ៅការ​សាងសង់​នេះ អ្នកម៉ៅការ ទិ​ត្យ សុធី បាន​ទទួល​ការអនុញ្ញាតិ​ពី​ភូមិបាល​ក្រុង សុរិយោដី​ខេត្ត និង​ច្រកចេញចូល​តែមួយ ព្រមទាំង​មាន​កិច្ចសន្យា សាងសង់​ត្រឹមត្រូវ​ជា​មួយ​ម្ចាស់​សំណង់ ធានា​លើ​លក្ខណៈ​បច្ចេកទេស និង​គុណភាព ហើយ​ធា នា​ជួសជុល​ឡើងវិញ​ក្នុង​រយៈពេល​២​ឆ្នាំ ។ ក្រោយ​ការសាងសង់​សំណង់​រួច ដោយ​ពិនិត្យឃើញ​ថា​មិន​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​កិច្ចសន្យា ម្ចាស់​សំណង់ បាន​ហៅ​អ្នកម៉ៅការ​ទិត្យ សុធី មក​ពិនិត្យ និង​កែកុន​តាម​កិច្ចសន្យា​បែរជា​ឈ្មោះ ទិ​ត្យ សុធី រលាស់ដៃ​ចេញ​មិន​ទទួលខុសត្រូវ​ទៅវិញ ធ្វើអោយ​ម្ចាស់​សំណង់​ខាតបង់​ថវិកា និង​ពេលវេលា​រកស៊ី​យ៉ាងខ្លាំង ទើប​ឈាន​ដល់​ការប្តឹងប្តល់​បែបនេះ​៕​
DSCF2355

DSCF2351

DSCF2350

DSCF2348