បទល្មើសនេសាទខុសច្បាប់ដោយប្រើឧបករណ៏ ឆក់ត្រីកំពុងតែកើតមានយ៉ាងអាណាធិបតេយ្យ ដូនគេកឋិនទៅវត្ត

ព្រះវិហារនៅថ្ងៃទី12ខែធ្នូឆ្នាំ2022ខណៈដែលប្រជាពលរដ្ឋរិះគន់ថា មន្ត្រីពាក់ព័ន្ឋមិនបង្ក្រាបមានភាពកំសោយក្នុងការបង្រ្កាប ហើយវាបានក្លាយទៅជាដំបៅមហារីក គ្មានថ្នាំព្យាបាល ទៅហើយ!
បទល្មើសឆក់ត្រីកំពុងមានសន្ទុះកើតឡើងគួរឱ្យព្រួយបារម្ភ ដោយក្រុមជនល្មើសបានយកមា៉សុីនឆក់ត្រីទាំងតូចធំល្អិតៗគ្រប់ប្រភេទទាំងយប់ ទាំងថ្ងៃ បណ្តាលឪ្យបាត់ពូជបង់ត្រី
ប៉ុន្តែមន្ត្រីជំនាញនៅក្នុងជល់ផល តើលោកបានដឹងទេនៅក្នុងតំបន់នោះម្តេច មិនព្រមបង្ក្រាប ទុកឪ្យឆក់ត្រីយ៉ាងគគ្រឹកគគ្រេងដូចមិនខ្លាចច្បាប់អីបន្តិចសោះនៅត្រង់ចំណុចក្បាលរមាសស្ទឹងរងារភូមិសាស្ត្រភូមិព្យួរជ្រូកឃុំគូលែនជើងស្រុកគូលែនខេត្តព្រះវិហារ
បានធ្វើឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យថាបានណ្ដែតបណ្ដោយឲ្យបទល្មើសកើតឡើងគ្មានការទប់ស្កាត់និងបង្ក្រាបបែបនេះ ។

បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងភូមិព្យួរជ្រូកបានបានរិះគន់ខណ្ឌជលផលមិនបង្ក្រាបទល្មើសនេសាទខុសច្បាប់យ៉ាងអនាធិបតេយ្យបច្ចុប្បន្ននេះបទល្មើសឆក់ត្រីកំពុងរីករាលដាលយ៉ាងខ្លាំងគ្មានការថមថយឡើយ
ប្រភពដដែលបានបន្ថែមទៀតថា សព្វថ្ងៃក្រុមជនល្មើសបានឆក់ត្រីជាអាជីបពង្រាយពេញស្ទឹងរងារទាំងយប់ ទាំងថ្ងៃ ចាប់ពីក្បាលរមាសទៅដល់ដំណាក់រំដួលជាពិសេសនៅចំណុចពោធិ៍មេកបួនដែលនៅក្នុងទឹកដីឃុំគូលែនជើង
ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា សកម្មភាពឆក់ត្រីនៅចំណុចខាងលើ បានកើតឡើងជារៀងរាល់ឆ្នាំ កើតដំបូងចាប់ពីឆ្នាំមានឈ្មួញចាំទិញ មកដល់បច្ចុប្បន្ននេះគ្មានការថមថយឡើយ។
ហេតុអ្វីពួកគាត់មិនព្រមដាក់មួងដាក់សន្ទូច
ប្រជាពលរដ្ឋសំណូមពរដល់សមត្ថកិច្ចស្រុកគូលែនមេត្តាជួយបង្ក្រាបអ្នកដែលឆក់ត្រីផងទាន
បើមិនចេះជួយទប់ស្កាត់ទេពូជត្រីនិងបាត់បង់ពូជអស់ហើយ
ដោយសែមឡុំ