កែប៖បើយោងតាមសេចក្តីរាយការ ណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា កាល ពីពាក់ក ណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ មានករណីលិច ទូកនេសាទមួយគ្រឿងនៅក្បែរកោះទន្សាយ ក្នុងភូមិសាស្រ្តក្រុងកែប ខេត្តកែប ដោយបណ្តាល ឲ្យមនុស្សម្នាក់បានបាត់ខ្លួន ហើយមនុស្សចំនួន៤នាក់ត្រូវបានគេជួយសង្រ្គោះ។
ប្រធានសហគមន៍នេសាទត្រពាំង សង្កែ លោក សឹម ហុឹម បានឲ្យដឹងថា កាលពីពាក់កណ្តាលយប់ ឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ទូកអូសមងកែវ មួយគ្រឿង របស់អ្នកនេ សាទ មកពីឃុំត្រពាំងព្រីង ស្រុកទឹកឈូ បានលិចត្រង់ចំណុចក្បែរកោះទន្សាយ។
នៅយប់ថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ ២០២២ សមត្ថកិច្ច នគរបាលការពារព្រំដែនទឹកខេត្តកែប ក៏បានទទួលព័ត៌មាន ថាមានទូកនេសាទលិច ក៏ចាត់កម្លាំងឲ្យចុះសហការ ជាមួយប្រជានេសាទ សហគ មន៍ បានតាមរកឃើញទូក និងជួយស ង្គ្រោះមនុស្សបានបួននាក់ ក្នុងចំណោមប្រាំនាក់ រួចនាំមកលើគោកវិញ។
ប្រធានសហគមន៍បានបន្តថា បុរសដែលកំពុងបាត់ខ្លួននោះគាត់មិនចេះហែលទឹកទេ ហើយមូលហេតុដែលបណ្តាលឲ្យទូកលិចនេះ គឺមកការពីផ្ទុកលើសចំណុះ ព្រោះយប់នោះ ពួកគាត់នេសាទត្រីបានច្រើនខុសពីសព្វមួយដង៕