ភោជនីយដ្ឋាន​“​គុក​”​បង្ហាញ​ខ្លួន​ក្នុង ប្រទេស​ចិន​

0

ចិន​៖ ក្រុម​អ្នក​ច្នៃប្រឌិត​បាន​នឹកឃើញ​គំនិត មួយ​ដ៏​ចំឡែក​មិន​ធ្លាប់មាន ដែល ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង នោះ គឺ​ការបង្កើត​ភោជនីយដ្ឋាន​មាន ឈ្មោះថា ៧៨៩ ឬ​ភោជនីយដ្ឋាន​គុក​នៅ ទីក្រុង Tianjin ប្រទេស​ចិន ដោយ​នៅ ខាងក្នុង​ភោជនីយដ្ឋាន​មាន​បន្ទប់​នីមួយៗ ដាច់ដោយឡែក​ដូចជា​មន្ទីរឃុំឃាំង អ៊‌ីចឹង​ដែរ ។

​បន្ទប់​ពិសា​អាហារ​ឡោមព័ទ្ធ​ដោយ ដែក ច្រវាក់​ធំៗ មើល​ពី​ចម្ងាយ​អ្នក ដែល​អង្គុយ​ញាំ​អាហារ​នៅ​ខាងក្នុង​មិន ខុស​អ្វី​ពី​អ្នកទោស​នោះឡើយ សូម្បី​តែ អ្នកបម្រើ​នៅ​ក្នុង​ភោជនីយដ្ឋាន​ក​ស្លៀក ពាក់​ឯកសណ្ឋាន​ដូចជា​ឆ្មាំ​គុក​ផងដែរ ។

​បណ្ដាញ​ទូរទស្សន៍​ជាតិ​ចិន​បានផ្ស​ព្វផ្សាយ​អត្ថបទ​វិភាគ​មួយ​ថា “​នៅពេល ដែល​អតិថិជន​ឈាន​ជើង​ចូលក្ន្នុង​ភោ​ជ នី​យដ្ឋា​នខាង​លើ អតិថិជន​នឹង​បាន​ភ្លក់ រសជាតិ​ពី​ជីវិត​រស់នៅ​ក្នុង​មន្ទីរឃុំឃាំង បែប​ណា​ហើយ ដោយ​មិន​ចាំបាច់​ជាប់ គុក​ដោយ​ពិតប្រាកដ​នោះឡើយ ។ ឈ្មោះ មន្ទីរឃុំឃាំង​៧៨៩ ធ្វើឱ្យ​អតិថិជន​មាន អារម្មណ៍​ថា ដូច​ជា​ឈ្មោះ​លេខ​រៀង​របស់ អ្នកទោស ។ ចូល​ទៅ​ខាង​ក្នុង អតិថិជន នឹង​ធ្វើដំណើរ​តាម​ច្រក​ផ្លូវ​ដែល​សំខាន់ មាន​បន្ទប់​ឡោមព័ទ្ធ​ដោយ​ដែក ច្រវាក់ និង​មាន​ពន្លឺ​ភ្លឹមៗ​។ ក្រោយមក​អតិថិជន ដែល​ពិសា​អាហារ ត្រូវ​បញ្ជូន​ចូលក្នុង បន្ទប់​មួយ​ដោយ​ដៃ​ត្រូវដាក់​ច្រវាក់​ដូច ជា​អ្នកទោស ។ បើ​អតិថិជន​មិន​ចង់​ធ្វើ បែបនេះ ក៏​បាន​ដែរ ។ ប៉ុន្ដែ​ភាគច្រើន អ្នក​ចូល​ទៅ​បរិភោគ​អាហារ​នៅ​ទីនោះ គឺ​ចង់​ឆ្លងកាត់​ជីវិត​ពិត​នៅក្នុង​មន្ទីរ​ឃុំ ឃាំង​បែបណា ។

​អតិថិជន​អាច​កុម្ម៉ង់​ម្ហូប​តាម​បញ្ជី ម្ហូប​ដែលមាន​ដាក់​នៅក្នុង Ipad លើ​តុ ដោយ​គ្មាន​បុគ្គលិក​រង់ចាំ​ការ​កុម្ម៉ង់​នោះ ឡើយ ។ ក្រោយ​ការ​កុម្ម៉ង់​រួច​អ្នកបម្រើ នឹង​យក​អាហារ​ទៅ​កាន់​បន្ទប់​ឡោម​ព័ទ្ធ ដែក​ហើយ​ហុយ​ចូល​តាម​ប្រលោះ​តូច មួយ ដូច​ជា​ការ​ហុច​អាហារ​ទៅឱ្យ​អ្នក ទោស​អ៊‌ីចឹង​ដែរ ។
​ម្ចាស់​ភោជនីយដ្ឋាន​ឈ្មោះ Zhou Keqiang បានឱ្យដឹងថា ការច្នៃប្រឌិត ភោជនីយដ្ឋាន​បែបនេះ គឺ​ចង់ឱ្យ​អតិថិជន បាន​ស្គាល់​ពី​រសជាតិ​នៃ​ការរស់នៅ​ក្នុង មន្ទីរ​ឃុំ​ឃុំ ។ ម្ហូបអាហារ​នៅទីនេះ​មាន រសជាតិ​ឈ្ងុយឆ្ងាញ់ មាន​ទាំង​ការប្រគំ តន្ដ្រី​ទៀតផង ។
​អតិថិជន​ជា​ច្រើន ពិសេស​គឺ​យុវវ័យ ចង់​ចូល​ភ្លក់​រសជាតិ​នៅក្នុង​ភោជនីយដ្ឋាន នោះ មិន​មែន​ដោយ​អាហារ​ឆ្ងាញ់​នោះ ឡើយ គឺ​ចង់​ដឹង​ពី​ជីវិត​រស់នៅ​របស់​អ្នក ទោស​នៅក្នុង​គុក​មាន​រសជាតិ​បែបណា​៕​