ខាង​ស្រី​ប្រកែក​ថា​មិន​ព្រម ដេក​ជាមួយ​បុរស​ម្នាក់​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​

0

​ភ្នំពេញ ៖ បុរស​ម្នាក់​និង​នារី​ម្នាក់ បាន​ឈ្លោះ​គ្នា​បែកផ្សែង​នៅ​កណ្តាលផ្លូវ​ធ្វើ​ឲ្យ​អ្នកធ្វើ​ដំណើរ​និង ប្រជា​ពលរដ្ធ រួម​ទាំង​សមត្ថកិច្ច​ទាំង​កណ្តាលយប់ កាលពី​វេលា​ម៉ោង ២​និង​១០​នាទី​យប់​ឈានចូល​ថ្ងៃ​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​កែង​ហាង​លក់ ផ្លែរ​ឈឺ​ស្រី​ម៉ុម​នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ។

យោងតាម​ប្រភព​ព័ត៏មាន​នៅ​កន្លែង​បានដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក CRV ពណ៌ ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 2L-2508​បើកបរ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ជាមួយ នារី​ម្នាក់​ទៀត​បាន​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ ព្រះសីហនុ ពី ទិសដៅ ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ដល់ ចំណុចកើតហេតុ ក្បែរ​និង​ហាង​លក់​ផ្លែ​ឈឺ ស្រី​ម៉ុម ក៏​រថយន្ត CRV​នេះ ឈប់​ដោយ បុរស​និង​នារី​នេះ បាន​ឈ្លោះ​គ្នា​យ៉ាង​បែកផ្សែង រួម​ក៏​បុរស​នោះ បាន​ធាក់​នារី នោះ​ចេញពី​នោះ​រថយន្ត ធ្វើ​នារី​នេះ ស្រែក ឲ្យគេ ឯង​ជួយ​រូបនាង​ផង​ដែរ ។ ភ្លាមៗ​គេ​បាន​ឃើញ​កម្លាំង កងរាជអាវុធហត្ថ បាន​ចុះមក​អន្តរាគមន៍ ហើយ​ធ្វើ​ការសាកសួរ ទើប​ដឹងថា​ជា​រឿង​ប្រុស​ប្រកែក​ស្រី​ប្រកាន់ ។

ចំពោះ​រឿង​នេះ​នារី​ខាងលើ​ក៏បាន និយាយ​ប្រាប់​ឲ្យដឹងថា នៅ​មុនពេល​កើតហេតុ នាង​ជា​អ្នក​ធ្វើការ​ពេល​យប់​នៅ ខារ៉ាអូខេ ទីក្រុង​មាស ហើយ​ដោយ​បុរស​ខាងលើ​នេះ​ជា​ភ្ញៀវ របស់​នាង បាន​សួរ​នាង​ថា ស្រវឹង​អត់បើ​មិន​ស្រវឹង ទៅ​ផឹក​ជាមួយ គាត់​មួយ​កន្លែង​ទៀត នាង​ក៏​និយាយថា​បើ​ទៅ​ផឹក​មួយកន្លែង​ទៀត​នាង​និង​ទៅ តែ​បើ​ទៅ​កន្លែង​នាង​មិន ទៅ​នោះ​ទេ ដោយ​បុរស​នោះ​ព្យាយាម​ចង់​យក​នារី​ទៅ​គេង តែ​នាង​បានប្រកែក មិន​ព្រម ក៏​ធ្វើ​ឲ្យ​បុរស ខឹង​និង នាង​ដែល​មិន​ព្រម​ដេក​ជាមួយ​គាត់ ក៏​បាន​នាង​ធាក់​រូបនាង​ឲ្យចេញ​ពី​ក្នុង​រថយន្ត​របស់​គាត់ តែម្តង ។

ដោយ​ភាព​មិន​សុខចិត្ត​នាង​ក៏​បាន​ស្រែក​ឲ្យ​អ្នកជិតខាង​ក្បែរ​នោះ ឲ្យជួយ​ប្តឹង​ប៉ូលិ​សនាង​និង​ជូន​សាក់ គុណ​ឲ្យ​។ ចំពោះ​បុរស​ខាងលើ​នេះ​ក៏​បាន​និយាយ​ដឹង​ដែរ​ថា រឿង​នេះ​គាត់​មិនបាន​ធ្វើ​អ្វី​ដូច​ដែរ​នារី​នេះ និយាយ​នោះ​ទេ ព្រោះ​ថា​គាត់​បាន​និយាយ​ជាមួយ​នារី​នេះ​ស្រួលបួល តែ​ដោយ​មើល​ទៅ​នារី​ខាងលើនេះ ទូរ​សព្ទ័​ច្រើន​គាត់ ក៏បាន សួរ​នារី​នេះ ថា​បើក​ទៅ​ដេក​ជាមួយ​គាត់ គាត់​និង​ទៅ តែ​មិន​ព្រម​នោះទេ គាត់ បើ​ល​ឡាន​ជូន​ទៅ​ផ្ទះ តែ​នារី​ដូចជា ចង់​រក​រឿង​គាត់ ក៏​ឈប់​រថយន្ត​របស់​គាត់​ឲ្យ​នារី​នេះ​ចុះ​ចេញពី​ក្នុង រថយន្ត តែ​នៅ​តែ​មិន​ព្រម​រហូតដល់​មានរឿង ចឹង​តែម្តង ។ សមត្ថកិច្ច​បាន​ចុះ​មក​ដល់ កន្លែងកើតហេតុ បាន​ធ្វើ​ការសម្របសម្រួលឲ្យបុ​រ​ស​និង​នារី​ខាងលើនេះ និយាយ​ចរចារ​គ្នា​សិន បើ​និយាយ​គ្នា​មិន​ត្រូវ ដោះស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់​ទៅ​ចុះ រួម​ក៏​បុរស​និង​នារី​នេះ បាន​ឡើងទៅ​ក្នុង​រថយន្ត និយាយ​គ្នា​ទៅ​បាត់​តែម្តង ៕
1

2

3