David Moyes នឹង​ចូល​ដឹកនាំ Newcastle ជំនួស Alan Pardew

0

លោ David Moyes (​ដេវីដ ម៉​យ​) ត្រូវបាន​គេ​មើលឃើញថា គឺ​ជា​បេក្ខជន​ឈាន​មុខ​គេ ដើម្បី​ជំនួស​តំណែង​របស់​លោក Alan Pardew ចូល​ដឹកនាំ​ក្លិប​សារិការ​ព្រៃ Newcastle United ។​

David Moyes

​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ម្ចាស់​ក្លិប Newcastle លោក Mike Ashley បាន​ប្រាប់​អ្នកសារព័ត៌មាន ថា លោក​នឹង​បញ្ចប់​ការងារ​របស់​លោក Pardew បើសិនជា Newcastle ប្រកួត​ចាញ់ Stoke City នៅ​យប់​ថ្ងៃ​ច័ន្ទ ។​
​ទោះបីជា​យ៉ាងណា​ក៏ដោយ បុរស​សញ្ជាតិ​ស្កុត​គឺ​លោក Moyes ធ្លាប់បាន​លើកឡើង​ថា លោក នឹង​មិន​ដឹកនាំ​ក្រុម​នៅក្នុង​ប្រទេស​អង់គ្លេស​ទៀត​ទេ​ដោយ​លោក​ចង់​ដឹកនាំ​ក្រុម​នៅ​បរទេស​ជំនួស​វិញ ។​
​គួរបញ្ជាក់​ថា ចាប់តាំងពី​បើក​រដូវ​កាល​ថ្មី​មក Newcastle មិនទាន់​ប្រកួត​ឈ្នះ​មួយ​ប្រកួត​ឡើយ ដោយ​បច្ចុប្បន្នកំពុង​ឈរ​នៅ​បាត​តារាង​ក្រប​ខណ្ឌ​អង់គ្លេស Premier League ៕