លោក Manuel Pellegrini អះអាងថា Manchester City នឹង​ឈ្នះ​ជើងឯក Champions League

0

​គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ Manchester City លោក Manuel Pellegrini បាន​និយាយថា ក្លិបរបស់​លោក​នឹង​ឈ្នះ​ជើងឯក​កម្មវិធី Champions League ។​

manuel-pellegrini.gif-444037

Manchester City កំពុងតែ​ធ្វើ​ការប្រកួត​ប្រជែង​ក្នុង​ពានរង្វាន់​ទ្វីប​អឺរ៉ុប​ជា​លើក​ទី​៤​ក្នុងប្រវត្តិសាស្ត្រ​របស់​ក្លិប​ប៉ុន្តែ​ពួកគេ​នៅតែ​មិន​អាច​ឆ្លង​ផុត​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​បាន​នៅឡើយ​ទេ​។​
​ទោះបីជា​យ៉ាងណា​ក៏ដោយ លោក Pellegrini បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រុម​របស់ លោក​នៅតែ​មាន​សង្ឃឹម​នឹង​អាច​លើក​ពាន​នេះ​បាន ។ លោក​បាន​និយាយថា នេះ​ជា​ពាន​ដ៏​សំខាន់បំផុត​ដែល​ត្រូវ​ឈ្នះ ក្រុម​របស់​លោក​គឺ​មាន​កីឡាករ​ល្អ​គ្រប់គ្រាន់​និង​មាន​សមត្ថភាព​ដែល​អាច​ដណ្តើមពាន​នេះ​បាន ។​
​គួរបញ្ជាក់​ថា Manchester City នឹង​ត្រូវ​ជួប​ជាមួយ​ចចក​ព្រៃ Roma សម្រាប់​ការប្រកួត Champions League នៅ​ថ្ងៃ​អង្គារ​នេះ ៕