​សព​ស្ត្រី​ម្នាក់​ស្លាប់​ហើម​ស្អុយ​ត្រូវ​ក្មេងឃ្វៀលគោ​ក្នុងព្រៃ​ប្រទះឃើញ​សមត្ថកិច្ច ស​ង្ស​យ័​ករណី​ប្លន់​

0

កំពង់ស្ពឺ ៖ សព​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ហើម​ស្អុយរលួយ ដោយ​សង្ស័យថា​ករណីនេះ​ជាការ​ប្លន់​យក​ទ្រព្យសម្បត្តិ​។​ក្រោ​ពី​មានការ​ផ្អើល​ឃើញ​សាកសព ក៏បាន​លេច​ឭ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​និង​បានជា​ពន្លឺ​ដល់​សមត្ថកិច្ច​ក្នុងការ​តាម​ចាប់​ជនដៃដល់​មក​ផន្ទាទោស​តាមច្បាប់​ដែរ​
​ករណី​ដែល​នាំ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​ទួល​ងា ភូមិ​ព្រៃ​ច្រេស ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​
​ប្រភព ពី​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្មេងឃ្វាលគោ​ម្នាក់​បាន​ប្រទះឃើញ​សព​ស្ត្រី​រងគ្រោះ​ម្នាក់​ដែលមាន​ស្លៀកខោ​ខូ​ប៊​យ ជើងវែង ស្បែកជើង​ក្រវ៉ាត់​កែង អាវដៃវែង​ពណ៌​សលាយ​ផ្កា ហើយ​នៅក្បែរ​សាកសព​មាន កាបូបស្ពាយ​មួយ​ពណ៌​ខៀវ ឆ្នូត​ក្រហម ដោយ​នៅក្នុង​ក្រ​បូ​ប​នោះ​មាន​សៀវភៅ​៣​ក្បាល និង​មាន​ប័ណ្ណ​សំគាល់​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​ស៊ី​មា​ណូ​។​IMG-20140929-WA0004
​បន្ទាប់ពី​មា​ការ​ភ្ជា​ក់​ផ្អើល​ឭ​ដល់​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​ក៏មាន​សាច់ញ្ញាតិ​ដែល​បាន​បាត់​សមាជិក​មក​មើល​ទើប​អះអាង​ឲ្យ​សមត្ថកិច្ច​ដឹងថា នារី​រងគ្រោះ​មានឈ្មោះ​សែម ស្រី​អ៊ឹម ហៅ​ឆ​យី អាយុ​២២​ឆ្នាំ​ធ្វើការ​នៅ​រោងចក្រ ស៊ី​ម៉ា​ណូ រស់នៅ​ភូមិ​រលាំងចក ឃុំ​រលាំង​គ្រឿ​ល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ហើយ​នាង​បាត់​ខ្លួន​តាំងពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៤ ធ្វើដំណើរ​ដោយ​ម៉ូតូ​មួយគ្រឿង​សេរី​២០១២​។​IMG-20140929-WA0000
​ប្រភព​បាន​ឲ្យ​ដឹង​ដែរ​ថា​ឈ្មោះ​សែម ស្រី​អ៊ឹម ហៅ​ឆ​យី ពេល​ចេញពីផ្ទះ នាង អាច​ដើរលេង​ជាមួយ​សង្សា តែ​ក្រុមគ្រួសារ​មិនបាន​ដឹងថា​បុរស​ជាស​ង្សា​នោះ មាន ទីលំនៅ​ទីណា​ទេ​គ្រាន់​បានឃើញ​នាង​បណ្តើរ​ចេញចូល​ភូមិ ខ្លះៗ មិន​ច្បាស់​ថា​ទីលំនៅ​ពិត​គេ​នៅ​ធ្វើការ​ជាមួយគ្នា​ឬ​យ៉ាងណាដែរ​តែ​បាន​ស្គាល់​លេខ​ទូរ​សព្ទ័​ដែរ​។​
ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា​សព​ស្ត្រី​ខាងលើ​បាន​ស្លាប់​រយះពេល​៣​ទៅ​៤​ថ្ងៃ កន្លងមកហើយ​មាន​សភាព​ហើម​ស្អុយ ស្ទើរ​មិនអាច​ចូល​ជិត​បាន ។​IMG-20140929-WA0003
​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀតថា​ក្រោយពី​បាន​ពិនិត្យ​សាកសព​ទើប​ដឹងថា​សា​សព​ត្រូវ​ជនល្មើស​បាន​យក លួស​មក​ចងរឹត​ក សម្លាប់​យ៉ាង​ព្រៃផ្សៃ រួច​ដឹក​យកមក​បោះ ចោល​ក្នុងព្រៃ​ក្នុង​តំបន់​ខាងលើ ។​
ដោយសារតែ​នៅមុន​ពេល​កើតហេតុ​នោះ​រូបនាង​មាន​ទៅ​ដើរលេង​ដែលមាន​ម៉ូតូ​ផ្ទាល់ខ្លួន​មួយគ្រឿង សង់ ០១២​ព​ណ៏​ខ្មៅ តែ​នៅពេល​ប្រទះឃើញ​សព​នោះ​មិន​បានឃើញ​ម៉ូតូ​នោះទេ ទើប​ករណីនេះ​គេ​សង្ស័យថា អាចជា​ករណី​ប្លន់​យក​ម៉ូតូ ហើយ​ករណី​ក៏​គេ​ស​ង្ស​យ័​ទៅលើ​សង្សា​នាង​ផ្ទាល់​តែម្តង ៕​IMG-20140929-WA0002