អគ្គីភ័យ​លេប​ត្របាក់​អស់​ផ្ទះ​៣​ខ្នង នៅ​ស្រុក​ចំការលើ​

0

​កំពង់ចាម​៖ ភ្លើង​ឆាបឆេះ​ផ្ទះ​អស់​ចំនួន​៣​ខ្នង ខូចខាត​ទ្រព្យសម្បត្តិ​ទាំងស្រុង នៅវេលា​ម៉ោង​ជិត​១១ ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៤ ចំណុច​ខាងក្រោយ​មណ្ឌល​សុខភាព​ឃុំ​បុសខ្នុរ ស្ថិត​ក្នុងភូមិ​បុសខ្នុរ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​
​ ​លោក ព្រិ​ន​បាល​ឯក ឃ្លូត ឃាន់ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​បុសខ្នុរ​បាន​ឲ្យ​ដឹងថា អគ្គីភ័យ​បាន​ឆាបឆេះ​អស់​ផ្ទះ​ចំនួន​៣​ខ្នង បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ទាំងស្រុង​ហើយ​មាន​ម្ចាស់​ឈ្មោះ អ៊ី ស្រ៊​ក អ៊ី​ជ្រុង និង អ៊ី​ម៉េង ហេតុការណ៍ គឺ​បណ្តាលមកពី​ទុសេ​ខ្សែភ្លើង ។ ក្នុង​កិច្ចប្រតិបត្តិកា​ណ៍​ពន្លត់អគ្គីភ័យ គឺមាន​រថយន្ត​អគ្គីភ័យ​របស់​ស្នងការ​ខេត្ត​ចំនួន​២​គ្រឿង និង​DSC02286

រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការ​ស្រុក​ស្ទឹងត្រង់​ចំនួន​១​គ្រឿង​ផងដែរ ។​បាញ់​ពន្លត់​អស់​ទឹក​ចំនួន​ជិត​១០​រថយន្ត ទើប​គ្រប់គ្រង​មិន​ឲ្យ​ភ្លើង​ឆេះ​រាលដាល​បន្តទៅ​ផ្ទះ​ដទៃទៀត ។ រីឯ​ការខូចខាត​ជំនាញ​មិនទាន់​ប្រមូល​ទិន្នន័យ​បានទេ កម្លាំង​កំពុងតែ​ត្រួតពិនិត្យ​ជាក់ស្តែង ៕DSC02293