​កងរាជអាវុធហត្ថ​បង្ក្រាប​រថយន្ត​កូរ៉េ​ដឹកឈើ​ក្រញូង ១​គ្រឿង បំរុង​លោតឆ័ត្រ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

0

​កំពង់ចាម​៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម បាន​បង្ក្រាបបាន​រថយន្ត​ដឹកឈើ​ក្រញូង មួយគ្រឿង​ដែលមាន​ផ្ទុក​ឈើ​ក្រញូង​សុទ្ធ ប្រមាណ​ជិត​២​តោន នៅ​យប់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៤ ចំណុច​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។​
លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សោ សាវឿន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា នៅ​យប់កើតហេតុ កម្លាំង​អាវុធហត្ថ​ខេត្ត បាន​បើករថយន្ត​ល្បាត​តាម​ដងផ្លូវ​ជាតិ​លេខ​៧ លុះ​ទៅដល់​ចំណុច​ផ្លូវបំបែក​ត្រើង ក៏បាន​ប្រទះឃើញ​រថយន្ត​កូរ៉េ ចំណុះ​២​តោន​កន្លះ ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំ ពេ ញ 3A.5790 ឈប់​នៅតាម​ដងផ្លូវ ចំណែក​អ្នកបើកបរ បាន​DSC02274

រត់គេចខ្លួន​បន្ទា​ប់​ពី​បានឃើញ កម្លាំង​យើង ទៅដល់ ។ បន្ទាប់ពី​ឃើញ​ហេតុការណ៍​ដូច្នេះ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​អាវុធហត្ថ នាំយក​រថយន្ត​នោះ មក​រក្សាទុក​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​។​
​លុះ​ព្រឹក​ថ្ងៃទី​២៨ ទើប សមត្ថកិច្ច​យើង​រួមមាន​៖ ស្ថាប័ន​អយ្យការ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មក​DSC02276

ធ្វើការ​ពិនិត្យ​រួមគ្នា ហើយ​បញ្ជូន​រថយន្ត​ល្មើស ដែលមាន​ផ្ទុក​ឈើ​ក្រ​ញ៉ូ​ង​នោះ ទៅ​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ថ្លឹង​ឃើញ​ទម្ងន់ ១៤២៦​គីឡូក្រាម រួច អាវុធហត្ថ បានប្រគល់​រថយន្ត​និង​ឈើ​ក្រញូង​នោះ​ឲ្យ​ទៅខាង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ចាម និង​ចាត់ការ​ទៅតាម​និតិ​វិធី​៕